photo of Real Madrid
Real Madrid 0-3 CSKA Moscow : Champions League

ក្រុមអធិរាជស Real Madrid បានទទួលរងបរាជ័យធំបំផុតមិនធ្លាប់ដែលមាន នៅបាល់ទាត់អឺរ៉ុប ពេលដែលពួកគេចាញ់ក្រុម CSKA Moscow០-៣ នៅការប្រកួត Champions League កាលពីថ្ងៃពុធ។ ក្រុមជើងឯកបាល់ទាត់អឺរ៉ុបមួយនេះ ដែលបានឈ្នះពូល Gរួចទៅហើយនោះ បានដាក់ក្រុមខ្សោយឲ្យចូលលេងនៅការប្រកួតមួយនេះ។

photo of Real Madrid
Real Madrid 0-3 CSKA Moscow : Champions League

កីឡាករ Fedor Chalov ស៊ុតបាល់កោងចូលសំណាញ់ទីក្រុមម្ចាស់ផ្ទះ សម្រាប់គ្រាប់បាល់បើកឆាករបស់ក្រុម CSKA Moscow ហើយកីឡាករ Georgy Schennikov ពេនមួយជើងទៀត សម្រាប់គ្រាប់បាល់ទី២ ក្រោយការស៊ុតបាល់របស់កីឡាករ Mario Fernandes ត្រូវបានគេសង្រ្គោះបាន។ ដោយឡែក កីឡាករវ័យក្មេងអ៊ីសឡង់ Arnor Sigurdsson បញ្ចប់ជ័យជំនះដ៏មានទំនុកចិត្តជាមួយនឹងការស៊ុតបាល់នៅជិតបង្គោលទី។

ក្រុម Real Madridបានដាក់កីឡាករ Gareth Bale ឲ្យចូលលេងនៅក្រោយពេលបញ្ចប់ការប្រកួតតង់ទី១ ហើយកីឡាករវែលស៍ម្នាក់នេះ បានរងរបួសកជើង ថ្វីត្បិតតែគាត់អាចលេងបានសម្រាប់ពេលសេសសល់នៅក្នុងការប្រកួត ក្រោយពីទទួលការព្យាបាលក៏ដោយ។

ក្រុមគ្រងតំណែងជើងឯកមួយនេះ ត្រូវបានក្រុមអ្នកគាំទ្រស្រែកឲ្យនៅពេលបញ្ចប់ការប្រកួត ខណៈពេលដែលពួកគេទទួលរងបរាជ័យនៅក្នុងទឹកដីខ្លួនឯងជាលើកដំបូងនៅ Champions Leagueនារយៈពេល៩ឆ្នាំកន្លងមកនេះ។

សូមបញ្ជាក់ថា ក្រុម CSKA Moscow ដែលឈ្នះតែ២ប្រកួតគត់ក្នុងពូល មុនពេលប៉ះជាមួយក្រុម Real Madridនោះ បានជ្រុះចេញពីការប្រកួតបាល់ទាត់អឺរ៉ុបរួចទៅហើយ ក្រោយពេលក្រុម Viktoria Plzen យកឈ្នះក្រុម Roma២-១  ដើម្បីជាប់នៅលេខរៀងទី៣ ក៏ដូចជារកបានកៅអីលេងនៅការប្រកួត Europa League៕