ក្លឹប Real Madrid ​កំពុង​ទាក់ទង​យក​កីឡាករ Nabil Fekir ​ពី​ក្រុម Lyon ​នា​ខែ​មករា​ខាង​មុខ​នេះ ​មក​ពង្រឹង​ក្រុម​បន្ថែម ​ក្នុង​ការ​ប្រជែង​យក​ពាន​រង្វាន់​នានា។

photo of Nabil Fekir
ក្លឹប Real Madrid ​កំពុង​ទាក់ទង​យក​កីឡាករ Nabil Fekir ​ពី​ក្រុម Lyon

Fekir ​ជា​ខ្សែ​បម្រើ ប្រយុទ្ធ​ឆ្នើម​ម្នាក់​ដែល​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូប​គេ។ ជាក់​ស្ដែង​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ​ក្លឹប Liverpool ​សឹង​តែ​បាន​រូបគេ​ទៅ​ហើយ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​មិន​អាច​ទៅ​វិញ ក្រោយ​ពី​មាន​បញ្ហា​បន្តិចបន្ដួច។ កីឡាករ​បារាំង​រូប​នេះ ​បច្ចុប្បន្ន​ត្រូវ​បាន​ក្លឹប Real Madrid ​ចង់​បាន ​ហើយ​កំពុង​ចរចា​យក​នៅ​ខែ​មករា​ឆ្នាំ២០១៩​ខាង​មុខ​នេះ​តែ​ម្ដង។ តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​គេ​ព្យាករ​ថា​មិន​តិច​ជាង​៦០​លាន​ផោន​ឡើយ។

 Nabil Fekir
Nabil Fekir

Fekir ​នា​រដូវ​កាល​នេះ​ចូល​លេង​បាន​១៦​ប្រកួត​ហើយ​ឱ្យ Lyon ​និង​បាន​ជួយ​ក្រុម​នេះ​ឡើង​ទៅ​វគ្គ ១៦​ក្រុម​ចុង​ក្រោយ UEFA Champions League ​ផង​ដែរ៕