ក្រុម Real Madrid ​រៀប​គម្រោង​ថ្មី​ទៀត ដើម្បី​ទិញ​យក Paul Pogba ​ពី​ក្រុម Manchester United ​នៅ​ខែ​មករា​ខាង​មុខ​នេះ ​ដោយ​មាន Gareth Bale ​ជា​ថ្នូរ។​ក្រុម​របស់​លោក Zinedine Zidane ​ជឿ​ជាក់​ថា​លោក Ole Gunnar Solskjaer ​និង​កីឡាករ Gareth Bale ​អាច​នឹង​ចែក​ផ្លូវ​គ្នា​ដើរ​ហើយ ក្រោយ​ពី​មិន​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ល្អ​នា​រដូវ​កាល​នេះ។ ​

Gareth Bale and Paul Pogba
ខ្សែប្រយុទ្ធ Gareth Bale និង ខ្សែបម្រើ Paul Pogba

ក្នុង​នោះ ​ពួកគេ​យល់​ទៀត​ថា ​ក្រុម Man Utd ​អាច​នឹង​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ស្លាប​ម្នាក់​ទៀត ដើម្បី​បង្កើន​កម្លាំង​ប្រយុទ្ធ​នៅ​ខាង​លើ ​ជា​ជាង​តំបន់​បម្រើ។ ដូច្នេះ​ហើយ​ទើប Real Madrid ​មាន​បំណង​យក Bale ​ឱ្យ​ទៅ Man Utd ​ហើយ​ពួកគេ​នឹង​ថែម​លុយ​ទៀត ដើម្បី​យក Pogba ​ត្រលប់​មក​វិញ។

photos of Gareth Bale
Gareth Bale ខ្សែប្រយុទ្ធរបស់ Real Madrid

មិន​មាន​ការ​តបត​អ្វី​នៅ​ឡើយ​ទេ​ពី​សំណាក់​ក្រុម Man Utd ​ប៉ុន្តែ​ការ​ព្យាយាម​ទិញ​កីឡាករ​បារាំង​នេះ គឺ កើត​មាន​តាំង​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ​ម្ល៉េះ ​ប៉ុន្តែ​មិន​អាច​ទៅ​រួច​ព្រោះ​បិសាច​ក្រហម​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ពេក។ ​ដោយ​ឡែក Bale ​ឯ​ណោះ​វិញ ​ក៏​ជា​កីឡាករ Real Madrid ​ចង់​លក់​កាល​ពី​រដូវ​ក្ដៅ​ដូច​គ្នា ​ប៉ុន្តែ​មិន​អាច​លក់​ចេញ​បាន ព្រោះ​សាមី​ខ្លួន​មិន​ព្រម​ទៅ៕

photo of Paul Pogba
Paul Pogba ខ្សែបម្រើរបស់ Manchester United