ក្លិប Real Madrid ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​ Lautaro Martinez ​របស់​ក្រុម Inter Milan ​ដែល​មាន​តម្លៃ​ខ្លួន​ប្រមាណ​ជា​៩២​លាន​ផោន​។

photo of Lautaro Martinez ​
ខ្សែ​ប្រយុទ្ធ​ Lautaro Martinez ​របស់​ក្រុម Inter Milan

​Martinez ​នេះ ​មិន​ត្រឹម​តែ​ក្រុម Real Madrid ​ទេ​ដែល​ចង់​បាន ​សូម្បី​ក្រុម Barcelona ​ក៏​បាន​មើល​ឃើញ​រូបគេ​ជា​យូរ​មក​ហើយ​ដែរ។ ​តម្លៃ​ត្រឹម​៩២​លាន​ផោន​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម​យក្ស​ទាំង​ពីរ​នៅ​អេស្ប៉ាញ​ដណ្ដើម​គ្នា ត្បិត​អី​ខ្សែ​ប្រយុទ្ធ​ក្រុម Inter Milan ​នេះ ​លេង​បាន​យ៉ាង​ល្អ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Conte ​។

photo of Lautaro Martinez ​
កីឡាករ Lautaro Martinez ​

កីឡាករ​វ័យ​២២​ឆ្នាំ​នេះ ​រក​បាន​១៦​គ្រាប់​ហើយ​ក្នុង​ការ​លេង​២៧​ប្រកួត​នា​រ​ដូវ​កាល​នេះ ក្រោម​ការ​ដឹក​នាំ​របស់​លោក Conte ​។ ​រូបគេ​ជា​ដៃ​គូ​យ៉ាង​ល្អ​ជាមួយ​ខ្សែ​ប្រយុទ្ធ Lukaku ​។

Lautaro Martine and Romelu Lukaku
ខ្សែ​ប្រយុទ្ធ Romelu Lukaku និង ខ្សែ​ប្រយុទ្ធ Lautaro Martine

បច្ចុប្បន្ន​នេះ​ក្លឹប​ធំ​ៗ តែងតែ​ព្យាយាម​ទាក់ទង​ទិញ​កីឡាករ ទាំង​ដែល​ទីផ្សារ​ដោះដូរ​មិន​ទាន់​បើក​ផង។ ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ធានា​ឱ្យ​បាន​ថា​ពួកគេ​មាន​ឱកាស​ច្រើន​ក្នុង​ការ​យក​កីឡាករ​ដែល​ខ្លួន​ចង់​បាន៕