​ក្រុម Real Madrid ​នឹង​ដាក់​ខ្សែ​ប្រយុទ្ធ Luka Jovic ​ឱ្យ​គេ​ខ្ចី​ជើង​នៅ​ខែ​មករា​ខាង​មុខ​នេះ ​ក្រោយ​ពី​រូបគេ​ពិបាក​ក្នុង​ការ​រក​គ្រាប់​បាល់ ​និង​ប្រជែង​កៅអី​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត។

Zinedine Zidane and Luka Jovic
លោក Zinedine Zidane និង ខ្សែ​ប្រយុទ្ធ Luka Jovic

ខ្សែ​ប្រយុទ្ធ​តម្លៃ​ខ្លួន​៦២​លាន​ផោន​នេះ ​ពិបាក​ក្នុង​ការ​បង្ហាញ​សមត្ថភាព​របស់​គេ​តាំង​ពី​ផ្លាស់​មក​លេង​នៅ Real Madrid ​រដូវ​កាល​ដំបូង​នេះ។ ​Jovic ​លេង​ជម្រើស​ដំបូង​ទើប​បាន​៤​ប្រកួត​ប៉ុណ្ណោះ ​ហើយ​រក​គ្រាប់​បាល់​បាន​តែ​១​គ្រាប់​គត់​ក្នុង​ការ​លេង​សរុប​១២​ប្រកួត។ កត្តា​មិន​អាច​ធ្វើ​បាន​ល្អ​នេះ​ហើយ ទើប​ក្រុម Real Madrid ​ចង់​ឱ្យ​ក្លឹប​ដទៃ​ខ្ចី​ជើង​គេ​សិន​ទៅ ដើម្បី​បាន​ឱកាស​ចូល​លេង​។

photo of Luka Jovic
ខ្សែ​ប្រយុទ្ធ Luka Jovic

​Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​ចំពោះ Jovic ​ដែរ​ថា​៖ “គាត់​មិន​មែន​ចាញ់​ទេ ​គាត់​លេង​ល្អ ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​ល្អ​បំផុត​របស់​គាត់។ គាត់​ជា​កីឡាករ​ដែល​ត្រូវ​ការ​ពេល​វេលា​លេង​ច្រើន​ទៀត ​ខ្ញុំ​គ្មាន​បញ្ហា​អ្វី​ជាមួយ​គាត់​ទេ។ ពេល​នេះ​និយាយ​ដោយ​ស្មោះ​ទៅ ​ខ្ញុំ​ពិត​ជា​ពិបាក​ដាក់​គាត់​ឱ្យ​ចូល​លេង​ណាស់ ​ដូច្នេះ​ហើយ​ទើប​គាត់​មិន​សូវ​មាន​ឱកាស”៕

photo of Luka Jovic
Luka Jovic