photo of Andriy Lunin
អ្នកចាំទី Andriy Lunin ឲ្យ​ទៅ​ក្លឹប​ Real Valladolid

Real Madrid ​បាន​បញ្ជាក់​ជា​ផ្លូវការ​ជុំវិញ​ការ​ព្រមព្រៀង​ផ្តល់​ជូន​អ្នកចាំទី Andriy Lunin ឲ្យ​ទៅ​ក្លឹប​ Real Valladolid នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល។

photo of Andriy Lunin
Andriy Lunin

កីឡាករ​សញ្ជាតិ​អ៊ុយក្រែន​ដែល​បង្ហាញ​ខ្លួន​បាន ៤ លើក​គត់​សម្រាប់ Leganes ​នា​រដូវ​កាល​ចាស់ មិន​បាន​ទៅ​ចុះចូល​នៅ​ក្លឹប​នោះ​បន្ត​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ​ត្រូវ Valladolid កាត់​មុខ​ចូល​ចែចូវ​ក្លឹប​អាណាព្យាបាល​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ថ្មី។

ទំនាក់ទំនង​រវាង​ភាគី​ក្លឹប​ទាំង​ពីរ ដែល​ត្រកូល Real ដូច​គ្នា​នេះ គឺ​មាន​ភាព​ល្អ​ប្រសើរ ព្រោះ​សម្រាប់ Valladolid សព្វថ្ងៃ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​មេ​ធំ​លោក Ronaldo Nazario ជា​អតីត​កីឡាករ​នៅ​ស្តេច​ស​ដូច​គ្នា។

photo of Ronaldo Nazario
លោក Ronaldo Nazario ជា​អតីត​កីឡាករ​នៅ​ស្តេច​ស​

បញ្ជាក់​ថា Lunin ​បាន​មក​ចូលរួម​ជាមួយ Los Blancos ​នា​ឆ្នាំ​ទៅ​លើ​តម្លៃ​ខ្លួន ៨ លាន​អឺរ៉ូ ប៉ុន្តែ​ដោយ​ចាញ់​ប្រៀប Luca Zidane, Keylor Navas និង Thibaut Courtois ក៏​ត្រូវ​បាន​ក្លឹប​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ Leganes ហើយ​មក​បញ្ចប់​នៅ Valladolid វិញ។