photo of Real Madrid winger Gareth Bale
Real Madrid winger Gareth Bale

លោក Zinedine Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​លើក​ឡើង​ថា​​ យើង​មិន​ដាក់ Gareth Bale ​លេង​ទេ ​ក្នុង​ការ​ប្រកួត​ទល់ជាមួយ Las Palmas ។ ហើយ​រូបគេ​ក៏​មិន​ទៅ​ចូល​រួម​ជាមួយ​ជម្រើស​ជាតិ Wales ​ដែរ ​ក្នុង​ការ​ប្រកួត​មិត្តភាព​ខាង​មុខ។ គាត់​ត្រូវ​ហ្វឹកហាត់​ឱ្យ​បាន​ត្រឹម​ត្រូវ ​ហើយ​ត្រលប់​ចូល​ជួយ​ក្រុម​វិញ​ឱ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ខ្សែប្រយុទ្ធអន្តរជាតិវេលស៍រូបនេះបានចំណាយពេលវេលាយូរអង្វែងនៅក្រៅទីលានដែលជាការប្រកួតចុងក្រោយនៃការប្រកួតក្របខ័ណ្ឌ La Liga ចំនួន 5 លើកចុងក្រោយរបស់ Real Madrid ក្រោយពីទទួលរងបញ្ហារបួសកំភួនជើងអំឡុងពេលជ័យជម្នះរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League លើក្រុម Borussia Dortmund រហូតដល់ចុងខែកញ្ញានេះ។

ក្រុម Real Madrid បានស្វាគមន៍គាត់ក្នុងការវិលត្រលប់មកហ្វឹកហាត់នៅដើមសប្តាហ៍នេះប៉ុន្តែគាត់មិនបានជាសះស្បើយពីរបួសរបស់គាត់នៅឡើយទេ ។

photo of Gareth Bale
Gareth Bale has returned to training with Real Madrid

ប្រភពមកពី៖ dailymail