​ក្រុម Real Madrid ​កំពុង​ចរចា​យក​ខ្សែ​ការពារ Kalidou Koulibaly ​​របស់​ក្រុម Napoli ​ដោយ​មាន​កីឡាករ Luka Modric ​ជា​ថ្នូរ​ក្នុង​ការ​ចរចា​នេះ​។

Luka Modric and Kalidou Koulibaly
កីឡាករ Luka Modric និង កីឡាករ Kalidou Koulibaly

Koulibaly ​ជា​ខ្សែ​ការពារ​រឹងមាំ​ម្នាក់​នា​ពេល​បច្ចុប្បន្ន ដោយ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ​តាំង​ពី​រដូវ​កាល​មុន​ម្ល៉េះ ប៉ុន្តែ​ក្រុម Napoli ​មិន​ព្រម​លក់​ឱ្យ​ឡើយ។ ​កីឡាករ​សេណេហ្គាល់​រូប​នេះ ត្រូវ​បាន​ក្រុម​Real Madrid ​តាម​មើល​ជើង​យូរ​មក​ហើយ ​ដោយ​ទើប​ដាក់​តម្លៃ​ខ្លួន​ទិញ​យក​ប៉ុណ្ណោះ ដោយ​ពួកគេ​មាន​កីឡាករ​ម្នាក់​មក​ធ្វើ​ជា​ថ្នូរ​ថែម​ទៀត គឺ​ខ្សែ​បម្រើ Luka Modric ​។

photo of Kalidou Koulibaly
កីឡាករ Kalidou Koulibaly របស់ក្លិប Napoli

លោក Zidane ​ត្រូវ​ការ​ខ្សែ​ការពារ​រឹង​មាំ​ម្នាក់​ទៀត​សម្រាប់​ក្រុម​លោក ​ដើម្បី​រក្សា​សំណាញ់​ទី​ឱ្យ​បាន​ល្អ ​ខ្លាច​ក្រែង​មាន​កីឡាករ​ណា​ម្នាក់​របួស​។ ​ដូច្នេះ​ហើយ​ទើប​លោក ​ព្យាយាម​យកKoulibaly ឱ្យ​បាន ដោយ​ហ៊ាន​ទាំង​​យក Modric ​ទៅ​ប្ដូរ។ កីឡាករ​ក្រូអាត​វ័យ​៣៤​ឆ្នាំ​នា​រដូវ​កាល​នេះ ​មិន​បាន​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​ច្រើន​ទេ ដោយ​បាន​ត្រឹម​ប្ដូរ​ចូល​ប៉ុណ្ណោះ៕

photo of Luka Modric
កីឡាករ Luka Modric របស់ក្លិប Napoli