គ្រាប់បាល់បើកឆាករបស់ Gareth Bale ក្នុងនាទី47ត្រួសត្រាយផ្លូវសម្រាប់ Real Madrid ដើម្បីបានជ័យជម្នះ 2-0 លើ Roma ក្នុងជំនួប Champions League ពូល G កាលពីយប់មិញ។

Real Madrid ​​​ឡើង​វគ្គ​16​ក្រុមពាន​ UCL ​​15​​​រដូវ​កាល​ជាប់ៗ​គ្នា ដោយមិនមានក្រុមណាអាចធ្វើបាន
Real Madrid ​​​ឡើង​វគ្គ​16​ក្រុមពាន​ UCL ​​15​​​រដូវ​កាល​ជាប់ៗ​គ្នា ដោយមិនមានក្រុមណាអាចធ្វើបាន

ជ័យ​ជម្នះ​យប់​មិញ​ធ្វើ​ឱ្យ​ក្រុម​រហស្សនាម​ថា​ស្ដេច​ស​កក់​កៅអី​វគ្គ​ 16​ក្រុម​ចុង​ក្រោយ​រួច​ជា​ស្រេច​ទាំង​នៅ​សល់ ​1​ប្រកួត​មិន​ទាន់​បញ្ចប់​។​ គិត​ចាប់​ពី​រដូវ​កាល2003-04​មក​ Real តែង​ឡើង​វគ្គ​ 16​ក្រុម​ចុងក្រោយ​រាល់​លើក​ដែល​មាន​តែ​ពួកគេ​មួយ​គត់​ធ្វើ​បាន​កំណត់ត្រា​នេះ។​​


Real Madrid ឈ្នះ 5 ដង ក្នុងចំណោម 6ប្រកួតក្រៅដី ទល់នឹង Roma ខណៈដែល Roma ចាញ់ទាំង 4ប្រកួតលើកចុងក្រោយ ពេលប៉ះ Real Madrid និងមិនអាចរកគ្រាប់បានទាំងអស់។ ខ្សែបម្រើ Bale 5ប្រកួតចុងក្រោយនៅ UEFA Champions League ស៊ុតបាន5គ្រាប់ និង Assists 2លើក៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភព​៖ BBC