អតីតខ្សែបម្រើរបស់ក្រុម Liverpool និង Tottenham លោក Jamie Redknapp បានណែនាំកីឡាករ Marcus Rashford ឱ្យទៅលេងបាល់ទាត់នៅកន្លែងផ្សេង ក្រោយពីការចុះហត្ថលេខារបស់កីឡាករ Alexis Sanchez របស់ក្រុម Manchester United ។

photo of Alexis Sanchez
Alexis Sanchez of Manchester United

Man United បានផ្តួលក្រុម Man City ដើម្បីដណ្តើមយក Sanchez នៅខែមករានេះ ដោយបានបែងចែកជាមួយខ្សែបម្រើកណ្តាលសញ្ចាតិ អាមេនីឈ្មោះ Henrikh Mkhitaryan នៅក្នុងដំណើរការនេះ។ គាត់បានបង្ហាញខ្លួនលើកដំបូងរបស់គាត់សម្រាប់ក្រុមបិសាចក្រហម ក្នុងជ័យជម្នះ 4-0 របស់ពួកគេលើក្រុម Yeovil ក្នុងក្របខ័ណ្ឌ FA Cup ជុំទី 4 កាលពីថ្ងៃសុក្រ មុន​ពេល​ប្តូរ​ចេញ​ដាក់ Jesse Lingard នៅ​នាទី​70 ។

Redknapp បានសារភាពថា គាត់មានអារម្មណ៍សោកស្តាយណាស់ចំពោះកីឡាករវ័យក្មេងរូបនេះ ដែលពិបាកនឹង​រកបាន​ឱកាស​បង្ហាញមុខ​ក្នុងក្រុមជម្រើស​ដំបូង​ ខណៈ​មានការមកដល់របស់​កីឡាករ​សញ្ជាតិឈីលី​ Sanchez ​​​។

photo of Marcus Rashford
Marcus Rashford of Manchester United

គាត់បន្តទៀតថា «ខ្ញុំមានអារម្មណ៍សោកស្តាយណាស់ចំពោះ Rashford គាត់គឺជាកីឡាករដែរមានទេពកោសល្យល្អ ខ្ញុំបានជជែកជាមួយ​កីឡាករ​ដែល​ហ្វឹក​ហាត់ក្នុង​ជំរំ​ជាមួយ​ Rashford ហើយពួកគេ​សរសើរ​កីឡាករ​រូបនេះគ្រប់គ្នា ។ ក្របខ័ណ្ឌ Premier League គឺមានកីឡាករល្អៗជាច្រើន ប៉ុន្តែខ្ញុំមានអារម្មណ៍សោកស្តាយនៅពេលនរណាម្នាក់ដូចជា Marcus Rashford កំពុងតែដើរដល់ផ្លូវពីបាកសម្រាប់ក្រុមរបស់គាត់»។

ប្រភពពី៖ mirror