ខ្សែការពារ Sergio Reguilon បានចុចយក អ្នកចាំទី David De Gea នៃក្លិប Manchester United និង ខ្សែការពារ César Azpilicueta ជាកីឡាករសញ្ជាតិអេស្ប៉ាញដែលឆ្នើមជាងគេ ក្នុងចំណោមកីឡាករសញ្ជាតិអេស្ប៉ាញទាំងអស់ដែលធ្លាប់លេងនៅ Premier League ។

Sergio Reguilon
Sergio Reguilon

De Gea ត្រូវបានគេចាត់ទុកថាជាអ្នកចាំទីឆ្នើមមួយរូបនៅ Premier League ដោយធ្លាប់បិទសំណាញ់ទីបានដល់ទៅ ១២៤ប្រកួត ខណៈដែលគេនៅឈរជើងក្នុងនាមជាអ្នកចាំទីដៃទី១នៅ Manchester United អស់រយៈពេលជាង ១១ឆ្នាំមកហើយ។

ចំណែក César Azpilicueta គឺជាខ្សែការពារចាស់វស្សាសំបូរបទពិសោធន៍ដែលនៅតែបានជាប់ឈ្មោះចូលលេងនៅជម្រើសជាតិអេស្ប៉ាញជាពិសេសនៅព្រឹត្តិការណ៍ Euro 2020 ។

Sergio Reguilon បានថ្លែងថា៖ “ញុំធ្លាប់លេងជាមួយគេ(De Gea) នៅក្រុមជម្រើសជាតិហើយគេពិតជាធ្វើឲ្យពួកយើងកក់ក្ដៅចិត្តណាស់។ គេបានធ្វើឲ្យពួកយើងមានទំនុកចិត្ត។ (សម្រាប់ Cesar Azpilicueta) គឺគេជាកីឡាករកំពូលដ៏ឆ្នើម និងមានវិជ្ជាជីវៈប្រៀបដូចទាហាន” ៕