ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Renato Sanches មានអារម្មណ៍ថាត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្លាស់ប្តូរដ៏ធំមួយទៀត ដោយកាលពីមុនបានធ្វើការសម្រេចចិត្តចាកចេញពីក្លឹប Bayern Munich ។

Renato Sanches
Renato Sanches

ហើយបច្ចុប្បន្នក្លឹប Arsenal បានចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ខណះដែលក្លឹប Barcelona ក៏បានចាប់អារម្មណ៍រូបគេខ្លាំងផងដែរកាលពីរដូវក្តៅមុន។

ខ្សែបម្រើវ័យ 24ឆ្នាំរូបនេះធ្លាប់បានឈ្នះពានរង្វាន់ Golden Boy បន្ទាប់ពីបានជួយឲ្យជម្រើសជាតិព័រទុយហ្គាល់ឈ្នះជើងឯកអឺរ៉ុបឆ្នាំ 2016 ពេលដែលរូបគេមានអាយុត្រឹមតែ 19ឆ្នាំប៉ុណ្ណោះ។

Renato Sanches បានធ្លាក់ជើងលេងមិនបានល្អឡើយជាមួយក្រុម Bayern ហើយត្រូវបានក្លឹប Swansea City ខ្ចីជើង ប៉ុន្តែមិនបានដំណើរការដូចការគ្រោងទុកនោះទេ។ កេរ្តិ៍ឈ្មោះរបស់ Renato ត្រូវបានស្តារឡើងវិញជាមួយនឹងក្រុម Lille ដោយជួយឲ្យក្រុមបារាំងមួយនេះក្លាយជាម្ចាស់ជើងឯក Ligue 1 កាលពីរដូវកាលមុន៕