ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Marco Reus បានចុះហត្ថលេខាថ្មី លើកិច្ចសន្យារយៈពេល 4ឆ្នាំជាមួយ Borussia Dortmund រហូតដល់ឆ្នាំ 2023 ។

photo of Marco Reus
Marco Reus signs new contract at Borussia Dortmund until 2023

កីឡាករអន្តរជាតិអាឡឺម៉ង់វ័យ 28ឆ្នាំរូបនេះ មានក្លឹបកំពូលអឺរ៉ុប ជាច្រើនបានទាក់ទងចង់បានរូបគាត់ ប៉ុន្តែឥឡូវនេះគាត់បានប្តេជ្ញាចិត្តនៅក្លឹបប្ចុប្បន្នរហូតដល់ឆ្នាំ 2023 ។ Reus គឺជា​យុវជន​របស់​ Dortmund តែ​បាន​ចាកចេញ​ទៅ​ក្លឹប​មួយ​ចំនួន​មុន​ត្រឡប់​មក​វិញ​ក្នុង​ឆ្នាំ​2012 ។ Marco Reus បង្ហាញ​ខ្លួន​បាន ​169​ប្រកួត​ឲ្យ​ក្លឹប​ តែ​មិន​សូវ​លេង​ជាប់​លាប់​នោះ​ទេ​ព្រោះ​តែ​របួស​រយៈ​ពេល​យូរ ពិសេស​គឺ​បញ្ហា​ជង្គង់​របស់​គេ។

លោក Hans-Joachim Watzke នាយកប្រតិបត្តិក្លឹបបាននិយាយថា៖ «យើងសប្បាយរីករាយណាស់ដែលគាត់សម្រេចចិត្ត នឹងពង្រីកកិច្ចសន្យារបស់គាត់ ឱ្យបានទាន់ពេលវេលានិងរយៈពេលយូរ ទោះបីជាមានក្លឹបល្អ ៗ នៅលើពិភពលោកទាក់ទងរូបគេក៏ដោយ» ៕

ប្រភពពី៖ dailymail