ខ្សែប្រយុទ្ធ​ Richarlison បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ពី​មូលហេតុ​ដែល​សម្រេច​ចិត្ត​ចាកចេញ​ពី​ Everton ផ្លាស់​មក​ Tottenham Hotspur ចោល​ក្លឹប​ Arsenal និង​ Chelsea ខណៈ​ដែរ​ក្លឹប​ទាំង​ពីរ​ក៏​ចង់​បាន​គេ​ដែរ​កាល​ពី​រដូវកាល​ទិញដូរ​កីឡាករ​រដូវកាល​ក្ដៅ​កន្លង​ទៅ​នេះ​។

Richarlison
Richarlison

Richarlison បាន​និយាយ​ថា​៖” ខ្ញុំ​ដឹង​ថា​ Chelsea ក៏​បាន​ដាក់​តម្លៃ​ចង់​ទិញ​យក​ខ្ញុំ​ផង​ដែរ​ ហើយ​ខ្ញុំ​ក៏​ជឿជាក់​ថា​ Arsenal ក៏​បាន​ទាក់ទង​មក​ Everton សួរនាំ​ពី​រឿង​នេះ​ផង​ដែរ​ ក៏​ប៉ុន្តែ​ខាង​ Spurs វិញ​ចូល​មក​ដល់​ ហើយ​បោះ​លុយ​សុទ្ធ​ទិញ​យក​តែ​ម្ដង​។ អ្នក​ទាំង​អស់​គ្នា​ច្បាស់​យល់​ហើយ​ គឺ​ថា​ស្រួល​អញ្ចឹង​តែ​ម្ដង​ “។

កីឡាករ​នេះបន្ត​ថា​៖” កាល​ហ្នឹង​ Everton ត្រូវ​បាន​លក់​កីឡាករ​មួយ​ចំនួន​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ជា​មួយ​ច្បាប់​ហិរញ្ញវត្ថុ​​ និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ​អញ្ចឹង​ហើយ​ បាន​ជា​ចរចា​ផ្លាស់​មក​ក្លឹប​នេះ​គឺ​ដិត​ដល់​ប៉ុន្មាន​ទេ​។ ណា​មួយ​ទៀត​កាល​ហ្នឹង​ខ្ញុំ​កំពុង​​ស្ថិត​ក្នុង​ពេល​សម្រាក​នៅ​ប្រេស៊ីល​ ហើយ​ខ្ញុំ​ក៏​ឮ​ថា​ Spurs ចង់​បាន​ ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន​ពេល​ដឹង​អញ្ចឹង​ ព្រោះ​គេ​ជា​ក្រុម​ដ៏​ធំ​ ក្រោយ​ខាង​ក្លឹប​ក៏​ធ្វើ​រឿង​ស្នាម​កុងត្រា​ហ្នឹង​ ក៏​ចប់​រួច​រាល់​ ពេល​ចរចា​ហ្នឹង​ លោក​ Conte ក៏​ទូរស័ព្ទ​មក​ខ្ញុំ​ថា​គាត់​ពេញ​ចិត្ត​ចង់​បាន​ខ្ញុំ​ ពេល​ហ្នឹង​ហើយ​ជា​មូលហេតុ​ដែល​​ខ្ញុំ​សម្រេច​ចិត្ត​មក​ជា​មួយ​គាត់​ “។

Richarlison មក​លេង​ឲ្យ​ Spurs ក្នុង​រដូវកាល​ ដោយ​ចូល​លេង​បាន​៨ប្រកួត​ និង​ស៊ុត​ចូល​២គ្រាប់​។ កីឡាករ​នេះ​មាន​កុងត្រា​នឹង​ Spurs រហូត​ដល់​ឆ្នាំ​២០២៧៕