ខ្សែ​ប្រយុទ្ធ​ Richarlison ត្រូវ​បាន​ FA ពិន័យ​មិន​ឲ្យ​ចូល​រួម​ប្រកួត​ដំបូង​ឲ្យ​ ក្លឹប​ Tottenham Hotspure ត​ទល់​នឹង​ក្លឹប​ Southampton នៅ​ថ្ងៃ​ទី​០៦​ ខែ​សីហា​ ឆ្នាំ​២០២២​នោះ​ទេ​ ដោយ​សារ​តែ​រឿង​កីឡាករ​នេះ​បាន​គប់​ផ្សែង​ កាល​ពី​គេ​នៅ​ជា​កីឡាករ​ Everton នៅ​រដូវកាល​មុន​ ក្នុង​​ប្រកួត​ឈ្នះ​ក្លឹប​ Chelsea ។

Richarlison
Richarlison

ខាង​ FA ក៏​បាន​ពិន័យ​កីឡាករ​ខាង​លើ​ជា​ទឹកប្រាក់​ជិត​៣ម៉ឺន​ដុល្លារ​ ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​សកម្មភាព​គ្រោះថ្នាក់​នៅ​លើ​ទី​លាន​នេះ​តទៅ​ទៀត​។

Richarlison ទើប​ផ្លាស់​មក​ Spurs នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​ ដោយ​ចុះ​កុងត្រា​រយៈពេល​៥ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។

Richarlison បាន​រួម​រស់​ជា​មួយ​ Everton អស់​រយៈពេល​៤រដូវកាល​មុន​ផ្លាស់​មក​ Spurs ដោយ​ចូល​រួម​លេង​បាន​ ១៥២ប្រកួត​ និង​ស៊ុត​ចូល​៥៣គ្រាប់​៕