photo of Liverpool
Liverpool

អតីតកីឡាករក្រុមបិសាចក្រហម Manchester United លោក Rio Ferdinand បានអះអាងថាក្រុមហង្សប្រហម Liverpool មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទម្លាក់ Real Madrid និងក្រុម Bayern Munich នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Champion League។

ក្នុងវគ្គ 4ក្រុមចុងក្រោយ នៃពានរង្វាន់ Champion League រដូវកាលនេះ សម្រាប់ក្រុមដែលជាប់មានដូចជា Liverpool, Real Madrid, Bayern Munich និង Roma។

Rio Ferdinand បាននិយាយប្រាប់ទូរទស្សនិ៏ BT Sport ថា៖ «គ្មានក្រុមណាមួយក្នុងចំណោមក្រុមទាំងបី Real Madrid, Bayern Munich និង Roma ដែលឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ចង់ប្រកួតប៉ះជាមួយក្រុម Liverpool នោះទេ។ នៅពេលនេះ Liverpool មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបញ្ចូនក្រុមទាំងនោះ ទៅផ្ទះរបសពួកគេវិញ»៕