ក្រោយ​​រង​បរាជ័យ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ Real Madrid  ដោយ​ចាញ់​ ក្រុម​ម្ចាស់​ផ្ទះ PSG ​៣-០ យប់​មិញ អតីត​វីរបុរស​របស់​ បិសាច​ក្រម​ Rio Ferdinand បាន​បង្ហាញ​​​សេច​ក្ដី​ព្រួយ​បារម្ភ​ ថា ខ្សែ​បម្រើ Hazard អាច​ផ្លាស់ ទៅ Real Madrid ខុស​ពេល​​វេលា ឬ មិន​ចំ​ពេល​ល្អ។

photo of Rio Ferdinand
អតីត​វីរបុរស​របស់​ បិសាច​ក្រម​ Rio Ferdinand

វា​មិន​មែន​ជា​សញ្ញាណ​ល្អ​ទាល់​តែ​​សោះ​សម្រាប់​ខ្សែ​បម្រើ​ប្រយុទ្ធ​លំដាប់​ពិភព​លោក​រូប​នេះ ក្រោយ​ផ្លាស់​ពី Chelsea  ​​នា​រដូវ​ក្ដៅ​នេះ។

photo of Eden Hazard
Eden Hazard

​នៅ​ក្នុង​បទ​សម្ភាសន៍ BT Sport studio អតីត​ខ្សែ​​ការពារ ​បិសាច​ក្រម​ Rio Ferdinand ​បាន​បញ្ជាក់​ថា ​ការ​ផ្លាស់​របស់ Hazard​ អាច​ចំ​ពេល​ក្រុម​លំបាក។ ​Rio ​​សង្កត់​ធ្ងន់​ថា៖« ពេល​អ្នក​ទៅ​លេង​នៅ​ក្លិប​យក្ស ដូច​ជា Real Madrid ​អ្នក​ត្រូវ​ជា​កីឡាករ​​លេង​បាន​​ល្អ និ​ង​​ តែង​តែ​រវល់​​នៅ​លើ​ទីលាន។ គេ​ត្រូវ​តែ​ទទួល​នូវ​អ្វី​ដែល​បាន​ធ្វើ​នៅ​ពេល​ហ្វឹកហាត់»។

អតីត​កីឡាករ Leeds United បាន​បន្ត​ថា​ Hazard  មិន​​សូវ​បង្ហាញ​ខ្លួន​បាន​ល្អ​ អត់​ដូច​កាល​លេង​នៅ Chelsea  ដែល​តែង​តែ​ជា​កីឡាករ​​ល្អ​រៀងរាល់​ការ​ប្រកួត។