photo of Neymar
Neymar of Paris Saint-Germain

អតីតវីរបុរសក្រុមជម្រើសជាតិប្រេស៊ីល លោក Rivaldo បាននិយាយថា Neymar ត្រូវតែចាកចេញពីក្លឹបយក្សបារាំង Paris Saint Germain និងផ្លាស់ទៅកាន់ក្លឹបយក្សអេស្ប៉ាញ Real Madrid ប្រសិនបើរូបគេចង់ឈ្នះពានរង្វាន់ Ballon D’or ពិតមែននោះ។

ពិតណាស់ Neymar បានសម្រេចចិត្តចាកចេញពី Barcelona ដើម្បីផ្លាស់ទៅ Paris Saint Germain ក្នុងតម្លៃ 222លានអឺរ៉ូដែលបានបំបែកកំណត់ត្រាថ្លៃជាងគេក្នុងពិភពបាល់ទាត់ កាលពីខែសីហាឆ្នាំមុន។ ខណៈដែលបច្ចុប្បន្ននេះមានពាក្យចចាមអារ៉ាមថា រូបគេចង់ចាក់ចេញពី Paris Saint Germain ផ្លាស់ទៅ Real Madrid ផងដែល។

ម្ចាស់ពានកីឡាករឆ្នើមជាងគេលើលោកឆ្នាំ1999 លោកបាននិយាយថា៖ «ខ្ញុំបាននិយាយរួចហើយថា Neymar អាចក្លាយជាកីឡាករឆ្នើមបំផុតក្នុងលោក ប៉ុន្តែខ្ញុំគិតថាបើគេនៅ PSG គេនឹងមិនសម្រេចបានគោលដៅនោះទេ។ គេត្រូវតែចេញពី PSG។ ក្លឹប Real Madrid អាចជួយ Neymar ឱ្យក្លាយទៅជាកីឡាករ ដែលល្អជាងគេនៅលើលោកបាន» ៕

ប្រភពពី៖ Goal