Robben និង Rafinha បន្តកុងត្រាជាមួយ Bayern ម្នាក់មួយឆ្នាំទៀត
12 May 2018 - 15:11:28 SHARE
ខ្សែប្រយុទ្ធ Arjen Robben និងខ្សែការពារ Rafinha បានបន្តកិច្ចព្រមព្រៀងជាមួយក្លឹប Bayern Munich ម្នាក់មួយឆ្នាំទៀតរហូតដល់ឆ្នាំ2019 ។

ខ្សែបម្រើហូឡង់វ័យ 34ឆ្នាំរូបនេះដែលផ្លាស់ពី Real Madrid កាលឆ្នាំ2009 បានជួយ Bayern ឈ្នះជើងឯក Bundesliga 7ដង និង Champions League មួយដង កាលឆ្នាំ2013 ។ ខណៈដែលកីឡាករប្រេស៊ីល Rafinha វ័យ 32 ឆ្នាំបានចូលរួមក្នុងឆ្នាំ 2011។
លោក Hasan Salihamidzic នាយកកីឡារបស់ក្លឹប Bayern បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា: កីឡាករទាំងពីរ Arjen Robben និង Rafinha ដើរតួនាទីយ៉ាងសំខាន់នៅក្នុងផែនការរបស់យើងសម្រាប់រដូវកាលក្រោយ។ ខណៈដែលខ្សែប្រយុទ្ធ Franck Riberyសប្ដាហ៍មុនក៏បានបន្តកិច្ចសន្យារបស់គាត់នៅឆ្នាំ 2019 ផងដែរ៕
ប្រភពពី៖ egypttoday
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព