photo of Robert Lewandowski
ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski

ក្លឹប Bayern Munich បានបញ្ជាក់ថាខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បានទម្លាក់ចុងប៊ិច ដើម្បីបន្តកុងត្រាថ្មី រយ:ពេល ៤ ឆ្នាំបន្ថែមទៀត ជាមួយក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ ។

គួរបញ្ជាក់ផងខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញវ័យ ៣១ ឆ្នាំរូបនេះបានប្តេជ្ញាចំពោះអនាគតរបស់គាត់ នៅលើទឹកដី Allianz Arena រហូតដល់ឆ្នាំ ២០២៣ ហើយបានសម្តែងនូវការរីករាយ បន្ទាប់ពីបានធ្វើកិច្ចព្រមព្រៀងជាមួយលក្ខខណ្ឌថ្មីមួយនេះ ។

យ៉ាងណាមិញកិច្ចព្រមព្រៀងចាស់របស់ Lewandowski នឹងត្រូវបានកំណត់អស់សុពលភាពនៅឆ្នាំ ២០២១ ហើយអ្នកស៊ុតបាល់បញ្ចូលទីដ៏ច្រើនសម្រាប់ក្រុមរូបនេះ ធ្លាប់បានសម្តែងការព្រួយបារម្ភជុំវិញការផ្ទេរខ្លួនចេញពីក្លឹប Bayern នៅរដូវក្តៅនេះ ។

ប៉ុន្តែទោះជាយ៉ាងណាការព្រួយបារម្ភរបស់រូបនេះត្រូវបានបន្ធូរបន្ថយ នៅពេលដែលមានការមកដល់របស់កីឡាករ Ivan Perisic, Phillipe Coutinho និង Mickael Cuisance ៕