photo of Sergi Roberto
Sergi Roberto of Barcelona

បើទោះបីជាក្រុម Real Madrid ទទួលបានជ័យជម្នះជើងទី 1 ក្នុងក្របខ័ណ្ឌ Champions League 3-1 ក៏ដោយ ក៏ Sergi Roberto ជឿជាក់ថា Paris Saint Germain អាចទម្លាក់ Real Madrid ចេញពី Champion League បាន ។ នោះហើយជាអ្វីដែលខ្សែការពារស្តាំរបស់ក្លឹប Barcelona រូបនេះបានប្រាប់ដល់សារព័ត៌មាន បន្ទាប់ពីគាត់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ជាមួយ Barcelona រហូតដល់ឆ្នាំ 2022 ។

Paris Saint-Germain បានភ្លាត់ស្នៀតចាញ់ជើងទី1 លទ្ថផល 3-1 នៅវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ Champion League ។ Roberto បាននិយាយថា «ពួកយើងធ្លាប់វាយបកយកឈ្នះ PSG បានដោយលទ្ធផលច្រើនជាង 3ទល់នឹង1 ទៀតផង។ វាអាចកើតឡើងបានសម្រាប់ PSG។ ចំពោះលទ្ធផលកន្លងទៅទឹកដីរបស់ Real Madrid ខ្ញុំជឿជាក់ថា PSG អាចធ្វើបាន»៕