photo of Roberto Carlos
Roberto Carlos of Brazil

អតីតខ្សែការពារស្លាបរបស់ក្រុម Real Madrid កីឡាករ Roberto Carlos ជឿជាក់ថា ជម្រើសជាតិរបស់ខ្លួន អាចនឹងឈ្នះពាន World Cup នៅប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ។

ក្រុម​រហស្សនាម​ថា ​”សាំបា​” ខកខាន​លើក​ពាន​រង្វាន់​ពិភពលោក​ 16​ឆ្នាំ​មក​ហើយ​ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​ 2002​​មក​ តែ​ Carlos ជឿជាក់​ថា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Tite គាត់សង្ឃឹកថា​ប្រេស៊ីល​នឹងលើកពាន World Cup នៅឆ្នាំនេះ ។

លោក Carlos បានឲ្យដឹងថា លោកជឿជាក់ទៅលើសមត្ថភាព របស់ក្រុមជម្រើសជាតិប្រេស៊ីល ព្រោះលោកគិតថា គ្មានក្រុមជម្រើសជាតិណា ដែលមានទម្រង់លេងល្អ ដូចប្រទេសប្រេស៊ីលឡើយ។

Carlos បានបន្តថាទៀតថា ក្រុមប្រេស៊ីលមានគ្រូបង្វឹកល្អ ព្រមទាំងមានកីឡាករឆ្នើមទៀត ដូច្នេះលោកក៏មានភាពជឿជាក់ច្រើនដែរ។

ពិតណាស់ Carlos គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​ឈុត​ប្រេស៊ីល​ដែល​ជួយ​ក្រុម​ជម្រើស​ជាតិ​លើក​ពាន​ World Cup ឆ្នាំ2002​ ដែល​​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ៕

ប្រភពពី៖ goal