ខ្សែការពារក្លឹបហង្សក្រហម Liverpool កីឡាករ Andrew Robertson បានព្រមានមិត្តរួមក្រុមរបស់លោកថា កុំឱ្យផ្តោតអារម្មណ៍លើ Cristiano Ronaldo ខ្លាំងពេកអំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Real Madrid ។

photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

ពិតណាស់ Liverpool នឹងត្រូវប្រកួតជាមួយ Real Madrid វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្ដើមជើងឯកពានអ៊ឺរ៉ុប UEFA Champions League 2017/18 នៅនៅថ្ងៃសៅរ៍ ទី26 ឧសភា ខាងមុខនេះ។

Robertson បាននិយាយថា “វាជាការប្រកួតប្រជែងដ៏អស្ចារ្យ ប៉ុន្តែបញ្ហាសម្រាប់យើង គឺ Real Madrid មានកីឡាករដ៏ល្អបំផុតលំដាប់ពិភពលោកទាំងអស់ ។ ប្រសិនបើយើងផ្តោតលើ Ronaldo តែម្នាក់នោះអ្នកផ្សេងនឹងលេចមុខឡើងហើយ។ ក្នុងការប្រកួតយើងត្រូវសម្លឹងមើលចំណុចខ្លាំងនិងចំណុចខ្សោយរបស់ពួកគេ»

ប្រភពពី៖ Goal