អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិហូឡង់កីឡាករ Robin Van Persie បានប្រកាសអោយដឹងជាផ្លូវការណ៏ថា រូបគេនិងចូលនិវត្តន៏ពីកីឡាបាល់ទាត់នៅបំណាច់រដូវកាលនៅលីកកំពូលហូឡង់នេះហើយ។

photo of Robin Van Persie
ខ្សែប្រយុទ្ Robin Van Persie ប្រកាសចូលនិវត្តនៅបញ្ចប់រដូវកាលនេះ

អតីតកីឡាករក្រុម Arsenal និង Man.United វ័យ ៣៥ឆ្នាំបានវិលត្រលប់មកកាន់ក្លឹបដំបូងដែលរូបគេបង្ហាញខ្លួនជាកីឡាករបាល់ទាត់អាជីពនៅក្នុងវ័យ ១៧គឺ Feyenoord នៅខែមករា ដើមឆ្នាំ២០១៨ នេះ។ Van Persie ធ្លាប់ បានជួយក្រុមជម្រើសជាតិហូឡង់ទទួលចំណាត់ ថ្នាក់លេខ២ ពានរង្វាន់ World Cup ២០១០ និងលេខ៣ ២០១៤ ជាមួយការរកគ្រាប់បាល់បាន ៥០គ្រាប់ អោយក្រុមជម្រើសជាតិនាពេលកន្លងមក។

អំឡុង​ពេល​លេង​នៅ​អង់គ្លេស​កីឡាករ​ជំនាញ​ជើង​ឆ្វេង​ធ្លាប់​ឈ្នះ FA Cup ជាមួយ Arsenal និង Premier League ជាមួយ Man Utd។ “ពេល​ណា​ខ្ញុំ​ឈប់​លេង​បាល់? វា​ប្រហែល​ជា​ ពេល​ចប់​រដូវ​កាល​នេះ។ ពេល​នោះ​ខ្ញុំ​នឹង​ឈាន​ដល់​វ័យ​៣៦​ឆ្នាំ​ ហើយ​ក៏​ជា​ពេល​ដែល​ខ្ញុំ​បាន​ប្រលូក​ក្នុង​អាជីព​បាល់ទាត់​១៨​ឆ្នាំ​ដូច​គ្នា”។​ សម្ដី​របស់ Van Persie៕​

photo of Robin Van Persie
Robin Van Persie

ក្រោយចំណាយពេលច្រើនឆ្នាំជាមួយ Arsenal ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះបានជួយក្រុម Arsenal ឈ្នះពាន FA Cup មុនពេលជួយក្រុម Man.United លើកពាន Premier League​ ក្នុងអាជីព និងបានចំណាយពេលលេងអោយក្រុម Fenebahce ៣រដូវកាល មុនត្រលប់មកលេងអោយក្លឹបនៅស្រុកកំណើតវិញ។