ខ្សែបម្រើ​ Rodri បាន​ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Manchester City នៅ​ក្នុង​ថ្ងៃ​នេះ​ជា​ផ្លូវការ​​រយៈពេល​៥ឆ្នាំ​បន្ត​ទៀត​រហូត​ដល់​ឆ្នាំ​២០២៧។

Rodri
Rodri

Rodri បាន​លើក​ឡើង​ពី​មូលហេតុ​ដែល​បន្ត​កុងត្រា​ថ្មី​យូរ​បែប​នេះ​ជា​មួយ​ក្លឹប​ខាង​លើ​ថា​ Man City នេះ​ផ្ដល់​ឱកាស​ឲ្យ​គេ​អាច​ឈ្នះ​ពាន​បាន​ច្រើន​ អញ្ចឹង​គេ​ពេញ​ចិត្ត​នឹង​ធ្វើ​បែប​នេះ​។

កីឡាករ​ខាង​លើ​បាន​ផ្លាស់​ពី​ Atletico Madrid មក​កាន់​ Man City តាំង​ពី​ឆ្នាំ​២០១៩។

មក​ទល់​នឹង​ពេល​នេះ​ Rodri លេង​ឲ្យ​ Man City បាន​ ៣រដូវកាល​ហើយ​ ដោយ​ចូល​រួម​ប្រកួត​សរុប​ ១៥១ប្រកួត​ និង​ស៊ុត​ចូល​ ១៣គ្រាប់​៕