pho to of Rodrigo
ខ្សែ​ប្រយុទ្ធ Rodrigo ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Atletico Madrid

ខ្សែ​ប្រយុទ្ធ Rodrigo ​បាន​លា​មិត្ត​រួម​ក្រុម Valencia ​មុន​ពេល​សម្រេច​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Atletico Madrid ​ហើយ​ក្នុង​តម្លៃ​ខ្លួន​៥៥​លាន​ផោន។

pho to of Rodrigo
Rodrigo

AT Madrid ​មុន​បិទ​បញ្ចប់​ការងារ​ទិញ​កីឡាករ​ចូល​ក្រុម ពួកគេ​ក៏​ត្រៀម​បង្ហើយ​លុយ​៥៥​លាន​ផោន​ទៀត​ដែរ ដើម្បី​យក​កីឡាករ Rodrigo ​មក​ពង្រឹង​តំបន់​ប្រយុទ្ធ​ខាង​លើ​របស់​ខ្លួន។ កីឡាករ​អេស្ប៉ាញ​រូប​នេះ ​បាន​លា​មិត្ត​រួម​ក្រុម​របស់​គេ​នៅ Valencia ​រួច​ហើយ ​ដោយ​អាច​នឹង​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​ឆាប់​ៗ​ខាង​មុខ។

pho to of Rodrigo
Rodrigo

អតីត​យុវជន​របស់ Real Madrid ​ខាង​លើ ​លេង​ឱ្យ​ក្រុម Valencia ​តាំង​ពី​ឆ្នាំ ២០១៥ ​មក ​ដោយ​បង្ហាញ​ខ្លួន​១១៤​ដង ​និង​រក​គ្រាប់​បាល់​បាន​៣១​គ្រាប់​ដែរ។ ​រូបគេ​ក៏​ជា​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ ​ដែល​ចូល​លេង​បាន​១៧​ដង រក​បាន​៥​គ្រាប់៕