photo of Daley Blind
Daley Blind​ of Manchester United

ក្លឹប Roma កំពុងចរចាជាមួយក្រុម Manchester United លើការចុះហត្ថលេខាលើខ្សែការពារឆ្វេង Daley Blind ក្នុងខែមករានេះ ។ ជាកាពិតណាស់ Blind នឹងសប្បាយចិត្តក្នុងការផ្លាស់ប្តូរទៅកាន់ប្រទេសអ៊ីតាលី បន្ទាប់ពីការធ្លាក់ចុះនៃការរបូតគ្រាប់បាល់ជាច្រើននឹង ត្រឹមជាកីឡាករបម្រុងប៉ុណ្នោះសម្រាប់ក្រុមរបស់គាត់នារដូវកាលនេះ ប៉ុន្តែប្រភពជាច្រើនយល់ថា កិច្ចព្រមព្រៀងមិនទាន់បានសម្រេចនៅឡើយទេរវាងក្លឹបទាំងពីរ ។

ប្រធានក្លឹប Roma កំពុងស្វែងរកកីឡាករជំនួសខ្សែការពារឆ្វេងម្នាក់បន្ទាប់ពី Emerson Palmieri បានចូលរួមជាមួយ Chelsea ក្នុងកិច្ចសន្យារយៈពេល 4 ឆ្នាំកន្លះជាមួយតម្លៃ 17,6 លានផោននិងប្រាក់លើកទឹកចិត្ត 7 លានផោនបន្ថែមទៀត។ ប្រធានក្លឹប Roma បានបញ្ចាក់ថាកិច្ចព្រមព្រៀងនេះទំនងនឹងកើតឡើង ប៉ុន្តែមិនកំណត់ថ្ងៃនោះទេ។

ប្រភពពី៖ skysports