នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន El Mundo Deportivo ក្លឹប Roma បាន​នឹង​កំពុង​ជឿជាក់​កាន់​តែ​ខ្លាំង ថា​អាច​ជោគជ័យ​លើ​ការ​ចរចា​នាំ​យក​ខ្សែ​ប្រយុទ្ធ Carles Perez មកចូលរួម​ជាមួយក្លឹប​របស់​ខ្លួន​នា​សប្តាហ៍​នេះ។

photo of Carles Perez
ខ្សែ​ប្រយុទ្ធ Carles Perez

កីឡាករ​វ័យ ២១ ឆ្នាំ បាន​បង្ហាញ​ខ្លួន​ ១២ ប្រកួត​ហើយ​សម្រាប់​ក្លឹប Barcelona ដោយ​ក្នុង​នោះ​មាន​ចាប់​ផ្តើម​ជម្រើស​ដំបូង ៧ លើក តែ​ភាគ​ច្រើន​បាន​ត្រឹម​ជា​តួ​អង្គ​ជំនួស​ពេល​កីឡាករ​សំខាន់​រង​របួស​តែ​ប៉ុណ្ណោះ។

photo of Carles Perez
ខ្សែ​ប្រយុទ្ធ Carles Perez

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​កិច្ច​ព្រមព្រៀង​អាច​នឹង​បញ្ចប់​ទៅ​បាន​ក្រោម​ការ​ចរចា​រវាង​ភាគី​ខាង​ប្រធាន​ជាន់​ខ្ពស់​លោក Ginaluca Petrachi របស់ Roma និង​ភាគី​ខាង​ Barcelona លើ​តម្លៃ​ខ្លួន​ប្រមាណ ១៥ លាន​អឺរ៉ូ៕