photo of Roma vs Barcelona
Roma vs Barcelona

ជ័យជម្នះដ៏ធំធេងដែលមិននឹកស្មានដល់ពីការប្រកួតនៅវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារយប់មិញនេះ ហើយវាមិនមែនជាក្លឹប Manchester City ទេ ។ គឺក្រុម Roma ដែលជាក្រុមលំដាប់ទី 4 ក្នុងក្របខ័ណ្ឌ Serie A បានបំបាក់ក្រុមជើងខ្លាំងមកពីអេស្ប៉ាញ Barcelona 3-0 នៅកីឡដ្ឋានរបស់ខ្លួន ។

ពិតណាស់ លទ្ធផលនេះបានធ្វើឲ្យអ្នកតាមដានបាល់ទាត់ភ្ញាក់ផ្អើលជាខ្លាំងដោយសារតែកាលពីជើងទី1 ក្រុម Barcelona បានលត់ Roma ដល់ទៅ 4ទល់1 ឯណោះ។

គ្រាប់បាល់ទាំង3 គ្រាប់វាយ​បកទម្លាក់ជើងខ្លាំងអេស្ប៉ាញ Barcelona ដោយកីឡាករ Edin Dzeko នៅនាទី6, Daniele De Rossi នៅនាទី58 មុនពេលដែល Kostas Manolas បាន​តែតបញ្ចូលទីគ្រាប់ទី3 នៅនាទី82 បញ្ជូន​ក្រុម​របស់​អ៊ីតាលី​មួយ​នេះ​ទៅ​កាន់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូង ចាប់តាំងពី​ឆ្នាំ1984 មក ៕

Roma vs Barcelona

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ Cbssports