Roma សម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ Steven N`Zonzi ពី Sevilla ក្នុងតម្លៃ២៧លានផោន
16 Aug 2018 - 11:01:26 SHARE

កីឡាករ Steven N`Zonzi បានសម្រេចកិច្ចព្រមព្រៀងផ្ទេរតម្លៃ២៧លាន ផោនពីក្លឹប Sevilla ទៅចូលរួមជាមួយក្លឹប Roma នៅក្របខណ្ឌបាល់ទាត់អ៊ីតាលី Serie A។
N`Zonzi ជាអតីតខ្សែបម្រើរបស់ក្លឹប Blackburn និងក្លឹប Stoke បានក្លាយជាគោលដៅផ្ទេរ របស់ក្លឹប Arsenal នៅរដូវក្តៅនេះ ប៉ុន្តែនៅពេលនេះបានយល់ព្រមទទួលយកលក្ខខណ្ឌ បន្ទាប់ ពីពិនិត្យសុខភាពនៅទីក្រុងរ៉ូមកាលពីល្ងាចថ្ងៃអង្គារ។
កីឡាករបារាំងរូបនេះត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមកកាន់ក្លឹប Arsenal នៅរដូវក្តៅនេះ ប៉ុន្តែក្រុមកាំភ្លើងធំត្រូវការលក់កីឡាករចេញសិន មុននឹងអាចនាំយកកីឡាករថ្មីចូល។ បើទោះបីជាទីផ្សារទិញដូរកីឡាករនៅក្របខណ្ឌ PL បានបិទទ្វារកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្តែទីផ្សារទិញដូរកីឡាករផ្សេងទៀតនៅតំបន់អឺរ៉ុបនៅបន្តរហូតដល់ដំណាច់ខែនេះ។
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព