អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាឥលូវនេះ Manchester United លែងសូវចង់បានលោកគ្រូបង្វឹក Mauricio Pochettino ហើយតែចង់បាន លោក Erik Ten Hag ដែលកំពុងដឹកនាំក្លិប Ajax ជាង។

Mauricio Pochettino នឹង Erik Ten Hag
Mauricio Pochettino នឹង Erik Ten Hag

លោក Ralf Rangnick ត្រូវគេរំពឹងទុកថានឹងចុះចេញពីតំណែងនៅចប់រដូវកាលនេះទើប Man UTD កំពុងព្យាយាមស្វះស្វែងរកគ្រូបង្វឹកអចិន្ត្រៃយ៍មកជំនួសដោយក្នុងនោះ លោក Pochettino និង Ten Hag ជាបេក្ខភាពឈានមុខគេ។

យ៉ាងណាមិញ ឥលូវនេះ Man UTD មានការកោតសរសើរលោក Ten Hag ខ្លាំងជាង Pochettino ទៅទៀតបន្ទាប់ពីឃើញថាលោក Ten Hag ពិតជាដឹកនាំ Ajax បានល្អដោយបានជួយក្លិបនេះលើកពាន Eredivisie ដល់ទៅ២ដង ហើយបានដឹកនាំ Ajax ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UCL នារដូវកាល២០១៨ -២០១៩ ទៀតផង៕