Ronaldinho ថាលោក Luis Enrique ស័ក្តិសមជាគ្រូបង្វឹកថ្មីរបស់ Man UTD ណាស់
លោក Ronaldinho បាននិយាយថា លោកគ្រូបង្វឹក Luis Enrique ដែលកំពុងដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ជាបេក្ខភាពដ៏ស័ក្តិសមក្នុងការមកដឹកនាំក្រុមបិសាចក្រហម Manchester United បន្តពីលោក Ralf Rangnick ។

Rangnick នឹងចុះចេញពីតំណែងនៅដំណាច់រដូវកាលនេះ ដោយថ្មីៗនេះអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា លោក Erik Ten Hag ដែលជាគ្រូរបស់ Ajax គឺជាគ្រូបង្វឹកដែលក្លិបពេញចិត្តឲ្យមកដឹកនាំ។
ដោយឡែក លោក Ronaldinho គិតថា Enrique ពិតជាស័ក្តិសមដោយបាននិយាយថា៖ “មានបេក្ខភាពជាច្រើនដែលសុទ្ធតែល្អ គឺគ្រូជម្រើសជាតិអេស្ប៉ាញ Luis គឺជាម្នាក់មួយក្នុងនោះ។ Luis ពិតជាអស្ចារ្យណាស់ ទាំងក្នុងនិងក្រៅទីលាន”៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Mikel Arteta នូវតែមិនអស់រឿងចាញ់ Newcastle ធ្វើឲ្យបាត់បង់កៅអី UCL
អ្នកចាត់ការ Mikel Arteta បាននិយាយថា លោកនៅតែដិតដាមចំពោះការចាញ់ Newcastle ធ្វើឲ្យ Arsenal បាត់កៅអីទៅលេងនៅ Champions League ត្បិតឈ្នះ Everton ៥-១ នៅប្រកួតចុងក្រោយក៏ដោយ។ ណាត់ប្រកួតចុងក្រោយនៅ Premier League កាំភ្លើងធំបានលត់ Everton ដល់ទៅ៥-១ ក្នុងកីឡដ្ឋាន Emirates Stadium។ Gabriel Martinelli, Eddie Nketiah, Cedric Soares, Gabriel Magalhaes និង Martin Odegaard ធ្វើបានម្នាក់មួយគ្រាប់ជួយ Arsenal បញ្ចប់ឈរលេខ៥ក្នុងលីគមិនមានកន្លែងទៅលេងនៅ UCL រដូវកាលក្រោយឡើយ។ តំណែងលេខ៤ក្នុង Premier League រដូវកាលនេះបានធ្លាក់ទៅលើដៃ Spurs ក្រោយពួកគេឈ្នះ ៥-០ លើ Norwich។ Arsenal បានភ្លាត់បាត់តំណែងលេង៤របស់ខ្លួន បន្ទាប់ពីចាញ់ Newcastle ២-០នៅសប្ដាហ៍ទី៣៧ ក្នុងកីឡដ្ឋាន
23 May 2022
Football News
Heung-min ជាកីឡាករអាស៊ីតែម្នាក់គត់ដែលបានឈ្នះស្បែកមាស ក្របខណ្ឌ Premier League
ខ្សែប្រយុទ្ធ Son Heung-min បានក្លាយជាកីឡាករអាស៊ី យកបានស្បែកជើងមាសក្នុងក្របខណ្ឌ English Premier League រដូវកាលនេះហើយ ក្រោយពីរូបគេរកបាន២៣គ្រាប់។ កីឡាករលេងនៅក្លឹប Spurs ខាងលើនេះធ្វើបានល្អណាស់នៅរដូវកាលនេះ។ រូបគេបានជួយក្រុម Spurs ជាប់ចំណាត់ថ្នាក់លេខ៤បានលេងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយ ហើយក៏មានឱកាសទទួលបានស្បែកជើងមាសផងដែរ។ ការក្លាយជា Top Scorer ប្រចាំរដូវកាលនេះដែរ គឺរូបគេរកបាន២៣គ្រាប់ស្មើជាមួយ Mohamed Salah ដែរ។ ដូច្នេះ ពួកគេទាំងពីរបានស្បែកជើងមាសដូចគ្នា។ ក្រោយបានពានរង្វាន់នេះ Son បាននិយាយថា៖ “វាពិតជាមិនគួរឱ្យជឿក្នុងការទទួលបានរង្វាន់នេះ។ ខ្ញុំមិនអាចជឿវាបានទេ។ ខ្ញុំពិតជារំជួលចិត្តណាស់។ ខ្ញុំសុបិនអំពីវាកាលពីកុមារភាព។ ខ្ញុំមិនអាចជឿបានទេ”៕
23 May 2022
Football News
Klopp ថា Liverpool បាត់ពាន Premier League ធ្វើឲ្យចិត្តចង់ឈ្នះ Real Madrid កាន់តែខ្លាំង
អ្នកចាត់ការ Jurgen Klopp បានជំរុញកីឡាកររបស់ខ្លួនដកការខកចិត្តចេញ និងមកផ្ដោតលើការប្រកួតជាមួយ Real Madrid វិញដើម្បីឈ្នះពាន Champions League។ Liverpool បានត្រឹមឈរចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះក្នុងតារាងពិន្ទុ Premier League ទោះបីពួកគេឈ្នះ Wolves ៣-១ ក្នុងថ្ងៃចុងក្រោយក៏ដោយ។ Manchester City បានក្លាយជាម្ចាស់ជើងឯកលីគកំពូលរបស់អង់គ្លេសរដូវកាលនេះ ក្រោយប្រកួតវាយបកយកឈ្នះ Aston Villa ៣-២ ក្នុងកីឡដ្ឋាន Etihad។ យ៉ាងណាមិញ Liverpool នៅសល់ភារកិច្ចធំមួយទៀតត្រូវប៉ះជាមួយ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅចុងសប្ដាហ៍នេះ។ ហង្សក្រហមមានមហិច្ឆតាចង់ឈ្នះពាន៤ក្នុងរដូវកាលនេះបន្ទាប់ពីលើកពាន League Cup និង FA Cup ប៉ុន្តែពេលនេះបានរបូតពានលីគមួយបាត់ទៅហើយ។ ការខកខានមិនបានពាន Premier League លោក Klopp បានលើកឡើងថា វាជាកត្តាជំរុញទឹកចិត្តកីឡាករ Liverpool កាន់តែចង់ឈ្នះពាន UCL។ ក្រោយលេងប្រកួតចុងក្រោយក្នុងលីគ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា
23 May 2022
Football News
អ្នកចាំទី Manuel Neuer បន្តកុងត្រាថ្មីជាមួយក្លឹប Bayern Munich ដល់ឆ្នាំ ២០២៤
អ្នកចាំទី Manuel Neuer បន្តកុងត្រាថ្មីជាមួយក្លឹប Bayern Munich រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយជាផ្លូវការរបស់ក្លឹបនៅក្នុងថ្ងៃនេះ។ ទាំងប្រធានក្លឹប នាយកប្រតិបត្តិ និងថ្នាក់ដឹកនាំ Bayern សុទ្ធតែបានបញ្ចេញមតិថា Neuer នៅតែជាកីឡាករស្នូល និងសំខាន់របស់ក្លឹប រីឯអ្នកចាំទីរូបនេះផ្ទាល់ក៏សប្បាយចិត្តខ្លាំងផងដែរដែលក្លឹបផ្ដល់ឱកាសឲ្យបន្តកុងត្រាបែបនេះ។ Neuer បានរួមរស់លេងឲ្យ Bayern Munich រយៈពេល ១១ឆ្នាំហើយចាប់តាំងពីចាកចេញពីក្លឹប Schalke នៅឆ្នាំ២០១១។ អ្នកចាំទីរូបនេះចូលលេងឲ្យក្លឹបនេះសរុប ៤៧២ប្រកួត ឈ្នះពាន Bundesliga ១០ដង DFB Cup ៥ដង DFL Supercup ៦ដង UEFA Champions League ២ដង FIFA Club World Cup ១ដង និង UEFA Super Cup ១ដង៕
23 May 2022
Football News
Kroos ថា ខ្លួនចង់លេងក្រោមការដឹកនាំរបស់ Klopp នៅថ្ងៃណាមួយ
កីឡាករ Toni Kroos ថា ខ្លួនចង់លេងក្រោមការដឹកនាំរបស់លោក Jurgen Klopp នៅថ្ងៃណាមួយ។ ជាការពិតណាស់ Kroos បានផ្លាស់ពី Bayern Munich មកចូលរួមជាមួយក្លិប Real Madrid ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ តាមការពិតជាក់ស្តែង Kroos ត្រូវចូលរួមជាក្រុម Manchester United ទេ ក៏ប៉ុន្តែបន្ទាប់ពីក្លិបបណ្តេញលោក David Moyes ចេញ ជំនួសវិញដោយលោក Louis Van Gaal លោកក៏បដិសេធលែងចង់បាន Kroos វិញ។ ចាប់តាំងពីចូលរួមជាមួយ Real Madrid មក Kroos បានក្លាយជាកីឡាករសំខាន់មួយរូបដែល គ្រប់គ្រងនៅតំបន់បម្រើ ដោយជំនាញរបស់គេគឺ បញ្ជូនបាល់ដល់មិត្តរួមក្រុមបានយ៉ាងល្អឥតខ្ចោះ។ Kroos បាននិយាយថា៖ “ប្រាកដណាស់ដែលខ្ញុំចង់លេងក្រោមការដឹកនាំរបស់លោក Klopp ពីព្រោះ កាលពីលោក Klopp នៅដឹកនាំ Dortmund គាត់ពិតជាធ្វើបានអស្ចារ្យណាស់
22 May 2022
Football News
Kylian Mbappe តកុងត្រាជាមួយ PSG ភ្លាមស៊ុត Hat-trick ភ្លាមថ្ងៃបិទលីក
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ អាទិត្យ ត្រូវនឹងថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Metz នៅក្នុងការប្រកួតសប្តាហ៍ទី ៣៨ ដែលជាសប្តាហ៍ចុងក្រោយនៃក្របខណ្ឌ Ligue 1។ ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ PSG ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេលត់ទៅលើក្រុម Metz ក្នុងលទ្ធផល ៥ ទល់នឹង ០, ក្នុងនោះ Kylian Mbappe ចូលរួមចំណែកស៊ុត ៣ គ្រាប់ម្នាក់ឯង(hat-trick) ពោលនៅនាទីទី ២៥, ២៨ និង ៥០, ដោយឡែក ២ គ្រាប់ទៀតគឺរកបានដោយ Neymar នៅនាទីទី ៣១ និង Angel Di Maria នៅនាទីទី ៦៧។
22 May 2022