វីរបុរសរបស់ប្រេសីុល Ronaldinho បាន​ក្លាយ​ជា​​វីរបុរសចុងក្រោយដោយ​បាន​សរសើរពី Harry Kane និង​បាន​ផ្ដល់​មតិ​ឲ្យ​គេ​រក​ក្លឹប​ធំ​ថ្មី​ក្នុង​តំបន់​អឺរ៉ុប ដើម្បី​លេងពេលគាត់ចាក់ចេញពី Spurs ។

photo of Harry Kane
Harry Kane of Tottenham Hotspur

ការពិតណាស់ អតីត​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ជឿ​ថា Kane​ នឹង​កើនកម្រិត​កាន់​តែ​ខ្ពស់​ថែម​ទៀត​ក្នុង​រដូវ​កាល​នេះ បន្ទាប់​​​រក​បាន ​35គ្រាប់។ គ្រាប់​បាល់​របស់ Kane តែត​ឲ្យ Spurs ឈ្នះ Crystal Palace កាល​ពី​ចុងសប្ដាហ៍ គឺ​ជា​គ្រាប់​ទី ​150នៃអាជីពរបស់គាត់ ។

Ronaldinho បាននិយាយថា៖ «Harry Kane គឺជាកីឡាករដ៏អស្ចារ្យមួយរូបក្នុង ពេលឥឡូវនេះប៉ុន្តែគ្មានអ្វីគួរអោយសង្ស័យឡើយ នៅរដូវកាលនេះដែលគាត់បានឈានដល់កំរិតកំពុល។ ពេល​នេះ​គេ​កំពុង​នៅ​កម្រិត​ដែល​ក្រុម​ធំ​ៗ​ក្នុង​ពិភពលោក​ចង់​បាន។ គេ​គួរ​តែ​ចេញ​​ទៅ​ក្លឹប​ថ្មី​ក្នុង​តំបន់​អឺរ៉ុប។ Barcelona, Real Madrid, Manchester City គឺ​អាច​ទៅ​បាន​ទាំង​អស់»៕

ប្រភពពី៖ mirror