photo of Ronaldinho
Ronaldinho​ Former of Barcelona

កាលពីព្រឹកថ្ងៃអង្គារអតីតកីឡាករបាល់ទាត់ឆ្នើមបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ Ronaldinho បានបង្ហោះវីដេអូប្រកាសអំពីការបញ្ចប់អាជីពរបស់ខ្លួនជាផ្លូវការ។

អតីតខ្សែប្រយុទ្ធក្រុម Barcelona វ័យ37ឆ្នាំរូបនេះ បានបង្ហោះវីដេអូដ៏គួអោយចាប់អារម្មណ៍មួយ ចំពោះអ្នកគាំទ្រដោយនិយាយថា៖ «ខ្ញុំមានដំណឹងធំមួយដើម្បីចែករំលែកជាមួយអ្នកទាំងអស់គ្នា គឺខ្ញុំបានសម្រេចចិត្តជាផ្លូវការដើម្បីបញ្ចប់អាជីពរបស់ខ្ញុំក្នុងនាមជាកីឡាករបាល់ទាត់ក្នុងឆ្នាំនេះ។ គឺពេលនេះខ្ញុំកំពុងផ្ដោតអារម្មណ៍លើអាជីពថ្មី 2 គឺការបើកសាលាបាល់ទាត់ និងអាជីពក្នុងសិល្បៈតន្ត្រី ។ ខ្ញុំអរគុណអ្នកទាំងអស់គ្នាចំពោះការគាំទ្រគ្រប់យ៉ាងមកលើខ្ញុំ» ៕

ប្រភពពី៖ marca