កីឡាករឆ្នើមរបស់ប្រទេសប្រេសីុល Ronaldinho បានចូលនិវត្តន៍ពីកីឡាបាល់ទាត់អាជីពនេះបើយោងតាមភ្នាក់ងាររបស់គាត់ និងប្អូនប្រុសរបស់គាត់ Roberto Assis ។ គាត់មិនមានក្លឹបលេងទេចាប់តាំងពីគាត់ចាកចេញពីក្លឹប Fluminense របស់ប្រេស៊ីលនៅឆ្នាំ 2015 មក​ម្ល៉េះ​ តែ​យ៉ាង​ណា​រូប​គេ​ទើប​តែ​ដាច់​ចិត្ត​ប្រកាស​លា​ឈប់​ពី​បាល់​នៅ​ថ្ងៃ​ម្សិលមិញ។​

photo of Ronaldinho
Ronaldinho of Brazil

Ronaldinho បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លឹប Gremio នៅប្រទេសប្រេស៊ីល មុនពេលផ្ទេរទៅកាន់ក្លឹប Paris St-Germain ក្នុងឆ្នាំ 2001 ។ បន្ទាប់ពី5ឆ្នាំនៅឯក្លឹប Barcelona និងពានរង្វាន់ La Liga 2ដង់ហើយគាត់ក៏មានវត្តមាននៅក្លឹប AC Milan ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ក្នុងឆ្នាំ 2010-11 ។ គាត់បានផ្លាស់ទៅលេងនៅប្រទេសប្រេស៊ីលក្លឹប Flamengo កាលពីឆ្នាំ 2011 មុនពេលលេងនៅ Atletico Mineiro, Queretaro នៅ Mexico និង Fluminense ។

photo of David Beckham and Ronaldinho
David Beckham and Ronaldinho

Ronaldinho វ័យ 37 ឆ្នាំគឺជាផ្នែកមួយនៃប្រទេសប្រេស៊ីល និងបាន​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ក្នុង​អាជីព​ដូចជា​ World Cup ឆ្នាំ 2002 បានឈ្នះពានរង្វាន់ Champions League កាលពីឆ្នាំ 2006 ជាមួយក្លឹប Barcelona និងបានឈ្នះពានរង្វាន់ Balon d’Or កាលពីឆ្នាំ 2005 ។

ប្រភពពី៖ bbc