អតីតវីរៈបុរសប្រេសីុលលោក Ronaldinho បាននិយាយថាគាត់នឹងសប្បាយចិត្តប្រសិនបើ Neymar បានត្រឡប់ទៅកាន់ ក្លឹបអ្នកមានបុណ្យ Barcelona វិញ។

Neymar
Neymar

កាលពីខែសីហាឆ្នាំ 2017 PSG បានទិញខ្សែប្រយុទ្ធ Neymar ពីក្លឹប Barcelona ក្នុងតម្លៃថ្លៃជាងគេក្នុងប្រវត្តសាស្ត្របាល់ទាត់ 222 លានផោន។ ប៉ុន្តែជារឿងៗ Real Madrid ប្រកាសថាចង់បានរូបនេះជាខ្លាំងនឹងស្វាគមន៏រូបគេនិច្ចប្រសិនបើជាគេចង់ផ្លាស់ទៅ។

Neymar នឹង Ronaldinho
Neymar នឹង Ronaldinho

Ronaldinho បាននិយាយប្រាប់ការសែត Marca ថា៖ ខ្ញុំពិតជាសប្បាយចិត្តណាស់ប្រសិនបើឃើញមិត្តរួមជាតិរបស់គាត់ត្រឡប់ទៅកាន់ក្លឹប Barce វិញ។ ជាជាងគូប្រជែងរបស់ពួកគេគឺ Real Madrid ។ ខ្ញុំសប្បាយចិត្តណាស់ពេលដែរឃើញមិត្តរួមជាតិរបស់ខ្ញុំសប្បាយចិត្ត ប៉ុន្តែអ្វីដែរធ្វើឱ្យខ្ញុំកាន់តែសប្បាយចិត្តនោះគឺគាត់ត្រឡប់ទៅ Barce វិញ៕

ប្រភពពី៖ Goal