Ronaldo៖ ខ្លុំមិនយល់ថាហេតុអីពួកគេតវ៉ា រឿងផ្ដល់បាល់ប៉េណាល់ទី (មានវីដេអូ)
ក្រុមម្ចាស់ជើងឯក Real Madrid ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League លើកទីប្រាំបីជាប់ៗគ្នា បន្ទាប់ពី Cristiano Ronaldo ស៊ុតបាល់ពិន័យ 11ម៉ែត្រក្នុងនាទី90+7 ដើម្បីទម្លាក់ Juventus កាលពីយប់មិញ។ ដែលធ្វើអោយមានការប្រកែកតវ៉ាមិនសុខចិត្តជាច្រើនរឿងបាល់ពិន័យ 11ម៉ែត្រយប់មិញនេះ ។
ជំនួបនៅក្នុងទឹកដី Santiago Bernabeu លេងបានត្រឹមពីរនាទី Mandzukic បានតែតឲ្យក្រុមភ្ញៀវនាំមុខមួយគ្រាប់ មុនពេលខ្សែប្រយុទ្ធក្រូអាតរូបនេះតែតថែមបានមួយគ្រាប់ទៀតនៅនាទី37។ ចូលវគ្គទីពីរ Keylor Navas បានចាប់បាល់របូតដោយកីឡាករ Matuidi ទាត់គ្រាប់ទីបីរបស់ Juventus ធ្វើឲ្យក្រុមទាំងពីរមានលទ្ធផលស្មើគ្នា បើគិតទាំងពីរជើង។
នៅម៉ោងបន្ថែម 90+ អាជ្ញាកណ្ដាលបានពិន័យបាល់ប៉េណាល់ទីដោយចោទ Benatia បានធ្វើឲ្យកីឡាករ Vázquez របស់ Real ដួល ហើយអ្នកចាំទី Gianluigi Buffon ដែលស្ទុះទៅតវ៉ាក៏ត្រូវពិន័យកាតក្រហមថែមទៀត។ អ្នកដែលសម្រេចបាល់ប៉េណាល់ទីគឺធើ្វបានដោយ Cristiano Ronaldo។

ក្រោយចប់ការប្រកួត Ronaldo ថា៖ «ខ្ញុំមិនយល់ថាហេតុអ្វីបានជាពួកគេតវ៉ា។ Lucas ត្រូវបាន Benatia ធ្វើឲ្យដួល។ ហើយបើសិនពួកគេមិនផ្ដល់បាល់ប៉េណាល់ទីទេ បាល់នោះនឹងត្រូវចូល» ៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ Sky Sports