ព័រទុយហ្គាល់​ក្រុម​របស់ Cristiano Ronaldo នឹង​ត្រៀម​ប្រកួត​ជាមួយ​​ក្រុម​កំពុង​ឡើង​ជើង​ម៉ាសេដូន​នៅ​រាត្រី​នេះ​​ក្នុង​វគ្គ​ជម្រុះ​ World Cup ក្នុង​តំបន់​អឺរ៉ុប។

Cristiano Ronaldo
Cristiano Ronaldo

ម៉ាសេដូន​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជា​ខ្លាំង​កាល​ពី​សប្ដាហ៍​មុន ដោយ​ពួក​គេ​បាន​ទម្លាក់​ក្រុម​​ជើង​ឯក​ទ្វីប​អឺរ៉ុប​អ៊ីតាលី​ក្នុង​លទ្ធផល ១-០។ ពួក​គេ​នឹង​បន្ត​ដំណើរ​ទៅ​ជួប​ក្រុម​ខ្លាំង​​មួយ​ទៀត​​គឺ​ព័រទុយហ្គាល់​​ដែល​បាន​បំបាក់​ទួរគី ៣-១ ក្នុង​វគ្គ​ជម្រុះ​ជាមួយ​គ្នា​នេះ។

ក្រោយ​ធ្វើ​បាន​លទ្ធផល​​​គួរ​ឲ្យ​កត់សម្គាល់​ជាមួយ​អ៊ីតាលី​ ប្រធានាធិបតី​របស់​ម៉ាសេដូច​លោក Stevo Pendarovski បាន​បង្ហោះ​សារ​​ឌឺដង​ទៅ​កាន់​ Ronaldo ថា៖ “ត្រៀម​រួចរាល់ Cristiano ​អ្នក​គឺ​ជា​វេន​បន្ទាប់”។ មិន​ចាំ​យូរ​​មុន​ប៉ះ​គ្នា​នៅ​យប់​នេះ​​ម៉ោង​១:៤៥​នាទី​ Ronaldo បាន​ឆ្លើយ​តប​​ទៅ​វិញ​ថា៖ “ម៉ាសេដូន​​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល ប៉ុន្តែ​ពួក​គេ​មិន​អាច​ធ្វើ​ឲ្យ​ព័រទុយហ្គាល់​ភ្ញាក់ផ្អើល​ឡើយ។ ព័រទុយហ្គាល់​នឹង​​ធ្វើ​បាន​ល្អ​​ជាង​និង​​ឡើង​ទៅ​កាន់​ព្រឹត្តិការណ៍ World Cup”។

ដោយ​សារ​តែ​យប់​នេះ​លេង​ក្នុង​ទីក្រុង Porto នៃ​ទឹក​ដៃ​ប្រទេស​ព័រទុយហ្គាល់​ Ronaldo បាន​ជម្រុះ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំង​​អស់​បង្ហាញ​​​​ការ​គាំទ្រ​ឲ្យ​ខ្លាំង​ដូច​ដែល​ពួក​គេ​បាន​ធ្វើ​មុន​ពេល​យក​ឈ្នះ​ទួរគី។ ​ក្នុង​​វគ្គ​ជម្រុះ World Cup ៣​ប្រកួត​ចុងក្រោយ​ម៉ាសេដូន​មិន​​ដែល​ចាញ់​ឡើយ។ ប្រសិន​បើ​ពួក​គេ​ឈ្នះ​ព័រទុយហ្គាល់​ទៀត វា​ជា​លើក​ដំបូង​ឲ្យ​ដែល​ពួក​គេ​បាន​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍ World Cup៕