UEFA Ronaldo, Van Dijk, and   Messi
Ronaldo, Van Dijk, and Messi កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA 

ខ្សែប្រយុទ្ធ Lionel Messi, Cristiano Ronaldo និងខ្សែការពារ Virgil Van Dijk បានស្ថិតក្នុងបញ្ជីចំរាញ់ចេញចុងក្រោយសម្រាប់កាឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ UEFA។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) កាលពីថ្ងៃព្រហស្បតិ៍។

ស្របពេលដែល Ronaldo ដែលជាម្ចាស់ពាន ៣សម័យកាល តែងតែជាប់ក្នុងបញ្ជីបេក្ខភាព ៣នាក់ចុងក្រោយ បើគិតចាប់តាំងពីពានរង្វាន់នេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១១ ខណៈដែលខ្សែការពារកណ្តាល Van Dijk បង្ហាញខ្លួនក្នុងបញ្ជីចុងក្រោយជាលើកដំបូង ក្រោយពីបានជួយឲ្យក្រុម Liverpool លើកពានក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន។ Van Dijk បានជាប់ជាកឡីាករឆ្នើមប្រចាំរដូវកាលរបស់ក្របខ័ណ្ឌ Premier League និងកីឡាករឆ្នើមប្រចាំឆ្នាំ (Players’ Player of the Year) ហើយរូបគេគឺជាតួអង្គដ៏សំខាន់ក្នុងការជួយឲ្យក្រុម Liverpool ឈ្នះពានក្របខ័ណ្ឌអឺរ៉ុបជាលើកទី៦។

ម្ចាស់ជើងឯក ២សម័យកាល Messi គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេទាំងក្នងក្របខ័ណ្ឌ La Liga (៣៦គ្រាប់) និងក្របខ័ណ្ឌ Champions League (១២គ្រាប់) កាលពីរដូវកាលមុន ប៉ុន្តែ ក្រុមរ Barcelona បានធ្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមស្នាដៃក្រុម Liverpool ដែលបានវាយបកពីការដេញតាមពីក្រោយ៣គ្រាប់ ដើម្បីឈ្នះក្នុងការប្រកួតជើងទី២យ៉ាងកក់ក្តៅ។ ពានរង្វាន់នេះនឹងត្រូវផ្តល់ឲ្យ អំឡុងពេលនៃការចាប់ឆ្នោតសម្រាប់ការប្រកួត Champions League វគ្គចែកពូល នៅប្រទេសម៉ូណាកូ នាថ្ងៃទី២៩ ខែសីហា ខាងមុខនេះ៕