photo of Christiano Ronaldo
Christiano Ronaldo ​ទាត់​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់​ឯង​ជួយ ព័រទុយហ្គាល់​តាម​ស្មើ​អេស្ប៉ាញ ៣-​៣​កាល​ពី​យប់​មិញ

ខ្សែប្រយុទ្ធ របស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងការប្រកួតជាមួយអេស្ប៉ាញ​យប់មិញនេះ ដោយបាន​រក​គ្រាប់​បាល់​បញ្ចូលទីឲ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​ បាន​ធ្វើ​ការ​តាម​ស្មើ​ក្រុម​ខ្លាំងអេស្ប៉ាញ​ដល់​ទៅ​៣​ទល់​៣​ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពូល​ B ពាន​រង្វាន់​ World Cup 2018។

តាម​រយៈ​ការ​ប្រឹងប្រែង​ជួយ​ក្រុម​បាន​ច្រើន​បែប​កីឡាករ​ឆ្នើម​របស់​ Real Madrid ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ក្លាយ​ជា​ “Man of the match” សម្រាប់​ការ​ប្រកួត​ខាង​លើ។ អ្វី​ដែល​ជា​រឿង​ពិសេស​មែនទែន​នោះ Cristiano Ronaldo បន្ថែម​កំណត់​ត្រា​ក្នុង​ដៃ​ដល់​ទៅ​៩​ដែល​មាន​ដូច​ជា៖

1- ជា​គ្រាប់​បាល់​ Hat-tricks លើក​ទី​៥១​ក្នុង​អាជីព​បាល់​ទាត់​របស់​គាត់​។ លើក​ទី​ ៦​ក្នុង​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ និង​៤៥​ក្នុង​ក្លឹប​។ ជា​កីឡាករ​មាន​វ័យ​ចាស់​ជាង​គេ​ដែល​ងាច​រក​បាន​បី​គ្រាប់​ក្នុង​ព្រឹត្តិការណ៍ World Cup ។

2- នេះ​ជា​លើក​ដំបូង​បំផុត​​ហើយ​សម្រាប់​ Ronaldo លេង​ឲ្យ​ជម្រើស​ជាតិ​ ស៊ុត​បញ្ចូល​ទី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ហើយ​វា​ជា​គ្រាប់​បាល់​ Hat-Trick

3- Ronaldo ក្លាយ​ជា​កីឡាករ​ដំបូង​គេ​បំផុត​ដែលស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់​ឯង​ចូល​ជម្រើស​ជាតិ​អេស្ប៉ាញ​ក្នុង​ព្រឹត្តិការណ៍​ World Cup។

4- Ronaldo រក​បាន​គ្រាប់​បាល់​ទី​៨៤​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ក្នុង​ការ​ចូល​លេង​លើក​ទី​១៥១​ប្រកួត​គឺ​ជា​ចំនួន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ក្នុង​ជម្រើស​ជាតិ។

5- ជា​កីឡាករ​ដំបូង​បំផុត​រក​បាន​គ្រាប់​បាល់​រហូត​ក្នុង​៨​ព្រឹត្តិការណ៍​ធំៗ​មាន Euro 2004, World Cup 2006, Euro 2008, World Cup 2010, Euro 2012, World Cup 2014, Euro 2016, World Cup 2018 ។

6- ព័រទុយហ្គាល់​មិន​ដែល​ចាញ់​សោះ​ឡើយ​មិន​ថា​ក្នុង​ប្រកួត​នៅ​ព្រឹត្តិការណ៍​អ្វី​នោះ​ទេ​ នៅ​ពេល​ដែល​ Ronaldo រក​បាន​ចាប់​ពី​២​គ្រាប់​ឡើង​ទៅ​ ។

7- Ronaldo រក​បាន​គ្រាប់​បាល់​ពិន័យ​១១​ម៉ែត្រ​លើក​ទី​៧​ឲ្យ​ព័រទុយហ្គាល់​ច្រើន​ជាង​កីឡាករ​ជម្រើស​ព័រទុយហ្គាល់​ដទៃ​ទៀត​។

8-​Ronaldo ជា​កីឡាករ​ដំបូង​គេ​បំផុត​ដែល​អាច​រក​បាន​គ្រាប់​បាល់​ក្នុង​ព្រឹត្តិការណ៍​ World Cup 4 សម័យ​ផ្សេង​គ្នា​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់។

9-​គ្រាប់​បាល់​ទី​១​(ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៤)​គឺ​ជា​ការ​រក​​គ្រាប់​បាល់​លឿន​ជាង​គេ​បំផុត​របស់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ក្នុង​ព្រឹត្តិការណ៍​ World Cup ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦៦​មក។

photo of Christiano Ronaldo
Christiano Ronaldo ​ទាត់​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់​ឯង​ជួយ ព័រទុយហ្គាល់​តាម​ស្មើ​អេស្ប៉ាញ ៣-​៣​កាល​ពី​យប់​មិញ