ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា ខ្លួនចាកចេញពីក្លឹបយក្សអេស្ប៉ាញ Real Madrid ដើម្បីចូលរួមក្លឹបធំៗមួយដូចជា Juventus គឺមិនមែនចាកចេញដើម្បីក្លឹបអាសីុប្រទេសចិនឬកាតាទេ។

Cristiano Ronaldo
Cristiano Ronaldo

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានគេប្រកាសថាជាកីឡាកររបស់ក្រុម Juventus កាលពីម្សិលមិញ ក្រោយពីធ្វើតេស្តពិនិត្យសុខភាពជាមួយក្លឹបនេះបានជោគជ័យ។ Ronaldo ផ្ទេរ​ពី​ Real Madrid ទៅ​ក្លឹប​ជើង​ឯក​ Serie A ក្នុង​តម្លៃ100 លានអឺរ៉ូ។

លោកថ្លែងនៅក្នុងសន្និសីទកាសែតជាមួយក្លឹប Juventus ថា៖ កីឡាករខ្លះចាកចេញពីអឺរ៉ុបទៅ​លេង​នៅ​ក្លឹប​របស់​ប្រទេស​កាតារ​ ឬ​ក៏​ចិន​មុន​ចូល​និវត្តន៍​ពី​បាល់ទាត់។​ ប៉ុន្តែខ្ញុំមិនដូចពួកគេទេគឺខ្ញុំចាកចេញពីអឺរ៉ុបគឺទៅអឺរ៉ុបដដែលព្រោះខ្ញុំចង់លេងជាមួយកីឡាករដែលមានវិជ្ជាជីវៈខ្ពស់ នឹងទេពកោសល្យពេញខ្លួន ខ្ញុំមិនទៅលេងនៅក្លឹបអាសីុមិនសូវមានការប្រកួតប្រជែងខ្លាំងនោះទេ។

លោនបន្តទៀតថា៖ ខ្ញុំមិនសោកស្តាយទេដែលចាកចេញពីក្រុម Real Madrid ព្រោះខ្ញុំបានចូលរួមជាមួយក្លឹបអឺរ៉ុបវិញ ខ្ញុំមិនចង់នៅកន្លែងណាដែលងាយស្រួលមាន​សុវត្ថិភាព ​ឬឈ្នះ​ស្រួល​ៗ​នោះ​ទេ។ខ្ញុំ​ចង់​មាន​ការ​ប្រកួតប្រជែង​ច្រើន។ ខ្ញុំ​មិន​ពិបាក​ចិត្ត​ឡើយ​ពេល​ចាកចេញ​ពី Real Madrid ​ខ្ញុំ​ចង់​មាន​ការប្រកួត​ប្រជែង​បន្ដ​ទៀត។ ខ្ញុំពិតជាមានអំណរគុណចំពោះ Juventus ដែលបានអនុញ្ញាតឱ្យខ្ញុំចូលរួមជាមួយក្លឹបនេះ។

គាត់និយាយនេះគឺសំដៅលើកីឡាករដូចជាអតីតតារាក្រុម Barcelona លោក Xavi ដែលបច្ចុប្បន្នលេងឱ្យក្រុម Al Sadd របស់កាតា។ កីឡាករល្បឿនលើន Carlos Tevez ក៏មានវត្តមាននៅក្លឹប Shanghai Shenhua របស់ប្រទេសចិនផងដែរ។ ខណៈក្លឹបនៅអាស៊ីនៅតែជាទិសដៅពេញនិយមសម្រាប់អតីតកីឡាករ La Liga ដែលទាំង Andres Iniesta និង Fernando Torres ថ្មីៗពួកគេបានចាកចេញទៅលេងអោយជប៉ុនផងដែរ ៕

ប្រភពពី៖ Goal