មុនប៉ះនៅថ្ងៃអាទិត្យនេះ Cristiano Ronaldo ថាខ្លួនធ្លាប់លេងប៉ះ AS Roma 6 7 ប្រកួតដែរកាលនៅ Real Madrid និង Manchester United ខណៈថ្ងៃអាទិត្យនេះវិញគឺប្រកួតក្នុងលីគកំពូលរបស់អុីតាលី ក្នុងនាមជាកីឡាករបស់ Juventus ផងដែរ។

Ronaldo កីឡាករ Roma ធ្លាប់គំរាមខ្លួននៅពេល Man Utd ឈ្នះ 7-1
Ronaldo កីឡាករ Roma ធ្លាប់គំរាមខ្លួននៅពេល Man Utd ឈ្នះ 7-1

ពិតណាស់ ការប្រកួតពាន Champions League វគ្គ8ក្រុម ជើងទី2ក្នុងរដូវកាល2006/07 នៅទឹកដី Old Trafford។ កាលនោះ Man Utd បានចាញ់ប្រកួតដំបូងនៅក្នុងទឹកដី Stadio Olimpico ក្នុងលទ្ធផល 2-1 ប៉ុន្តែពួកគេបានលត់ក្រុម Roma វិញនៅក្នុងទឹកដីខ្លួនក្នុងលទ្ធផល 7-1។

Ronaldo បាននិយាយថា៖ «នៅពេលពួកយើងស៊ុតបញ្ចូលទីបាន 6-0 ពួកគេបានសុំអង្វរខ្ញុំឱ្យឈប់បណ្ដើរបាល់ទៀត និងមានកីឡាករខ្លះទៀតបានគំរាមធ្វើបាបខ្ញុំ។ ធ្វើឱ្យខ្ញុំចង់ចាំមិនភ្លេចនៅរឿងរ៉ាយដែរពួកគេនិយាយមកលើខ្លួន»៕

ប្រភព៖ 9sportpro