photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

Cristiano Ronaldo បាន​បញ្ចប់​ភាព​មន្ទិល​សង្ស័យ ដោយ​គេ​បាន​បង្ហើប​ថា នឹង​នៅ Real Madrid បន្ត​ទៀត បន្ទាប់​ពី​អនាគត​គេ​​ស្រពិចស្រពិល​ក្រោយ Champions League ផ្ដាច់​ព្រ័ត្រ។

ពិតណាស់ ក្រោយពីក្រុមរបស់លោកបាន គ្រងជើងឯក Champions League 3រដូវកាលជាប់ៗគ្នាជាប្រវត្តិសាស្ត្រ ក្រោយឈ្នះ Liverpool 3-1 យប់ថ្ងៃសៅរ៍ទី26ខែឧសភាឆ្នាំ2018។ លោកថានឹងងប្រកាសអំពីអនាគតរបស់គេក្នុងពេលឆាប់ៗនេះ។

តែឥឡូវនេះលោកបានប្រកាសប្រាប់អ្នកគាំទ្រហើយថា៖ «ខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់ខ្ញុំទាំងអស់ ពួកយើងបានបង្កើតប្រវត្តិសាស្រ្តថ្មីហើយ ខ្ញុំពិតជារីករាយខ្លាំងណាស់ និងក្រុមទាំងមូលផងដែរ។ ខ្ញុំសូមអរគុណនឹងជួបគ្នាឆ្នាំក្រោយទៀត»៕

ប្រភពពី៖ Goal