វីរបុរសបាល់ទាត់ របស់ប្រេស៊ីល (Brazil) កីឡាករ Ronaldo បានប្រាប់ឱ្យដឹងថាគាត់កំពុងពិចារណាទិញក្លឹបបាល់ទាត់មួយ ក្នុងលីកលំដាប់ទី2 តែនៅមិនទាន់ដឹងទេថា នៅក្នុងប្រទេសអង់គ្លេស ឬអេស្ប៉ាញ ដើម្បីទទួលបានបទពិសោធមួួយ ក្នុងការធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់នៅក្នុងប្រទេសរបស់គាត់ ។

photo of Ronaldo
Ronaldo at the FIFA’s The Best awards

អតីតខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានគេប្រកាសតែងតាំង ជាប្រធានសហព័ន្ធកីឡាបាល់ទាត់នៅក្នុងក្នុងប្រទេសរបស់គាត់ ប៉ុន្តែតែគាត់មានអារម្មណ៍ថា គាត់មិនទាន់បានត្រៀមខ្លួន សម្រាប់តំណែងនេះនៅឡើយទេ។

គាត់បានប្រាប់អោយដឹងថា ខ្ញុំចង់ធ្វើអ្វីមួយដែលមានលក្ខណៈច្នៃប្រឌិតថ្មីៗ នៅក្នុងកីឡាបាល់ទាត់ជាមុនសិន ហើយជឿជាក់ថាខ្ញុំនិងអាចទទួលបាននូវបទពិសោធន៍ច្បាស់លាស់ ប្រសិនបើគាត់ជាម្ចាស់ក្លឹបក្នុងលីកលំដាប់ទី2 នៅក្នុងប្រទេសអង់គ្លេស ឬអេស្ប៉ាញ ។

«នៅពេលមានព័ត៌មានសួរអំពីការក្លាយជាប្រធានថ្មីនៃសហព័ន្ធបាល់ទាត់របស់ប្រេស៊ីល Ronaldo ប្រាប់ថា»

”វាពិតជាមានកិត្តិយសណាស់ ប៉ុន្ដែខ្ញុំចង់មានបទពិសោធន៍គ្រប់គ្រងក្លឹបបាល់ទាត់ជាមុនសិន”។ ”ខ្ញុំកំពុងគិតចង់ទិញក្លឹបមួយនៅក្នុងក្របខ័ណ្ឌទី 2 នៅប្រទេសអេស្ប៉ាញឬអង់គ្លេស។ ខ្ញុំចង់ធ្វើអ្វីដែលថ្មី។ ខ្ញុំគិតថាខ្ញុំត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងរួចរាល់ហើយ ”។

ប្រភពពី៖ dailymail