បន្ទាប់ពីទិញបានភាគរយក្នុងការគ្រប់គ្រងក្លឹប Real Valladolid ឥឡូវនេះ Ronaldo Nazario នៅមិនទាន់បានទិញកីឡាករណាម្នាក់ចូលក្រុមនៅឡើយទេ។ ប៉ុន្តែថ្មីៗនេះលោបាននិយាយថា ខ្លួននិយាយជាមួយប្រធានក្លឹប Real Madrid លោក Florentino Perez ក្នុងគោលបំណង់ទិញកីឡាកររបស់គាត់ Vinicius Junior នាខែមករាខាងមុខ ប៉ុន្តែខ្ញុំគិតថារៀងពិបាក់ទិចហើយ។

Ronaldo ខ្ញុំចង់បានខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior របស់ Real ណាស់
Ronaldo ខ្ញុំចង់បានខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior របស់ Real ណាស់

Ronaldo បានមកដល់រដ្ឋធានីរបស់អេស្ប៉ាញក្នុងការលេងឱ្យ Real Madrid បន្ទាប់ពីលោកបានប្រទេសរបស់លោកឈ្នះពាន World Cup ឆ្នាំ 2002 គ្រានោះលោកបានធ្វើឱ្យកក្រោកពិភពបាល់ទាត់នៅទឹកដីអេស្ប៉ាញ។ ហើយគាត់នៅតែជាមនុស្សដែលលោក Perez ចូលចិត្ត ទោះបីជាគាត់មិនអាចបញ្ចុះបញ្ចូលឱ្យចូលរួមក្នុងគម្រោងថ្មីរបស់គាត់ក្ដី។

អតីតវីរៈបុរសប្រសីុលរូបនេះបាននិយាយថា៖ «ខ្ញុំបានស្នើសុំឱ្យ Florentino លក់ Vinicius Junior មកឱ្យរួចហើយ ប៉ុន្តែតាមខ្ញុំគិតវាពិតជាលំបាកណាស់ព្រោះគេជាកីឡាករដ៏ល្អរបស់លោក។ ប៉ុន្តែរឿងនេះលោក Florentino មិនទាន់ឆ្លើយតប់នឹងខ្ញុំទេ ត្រូវរង់ចាំសិន»

ប្រភព៖ Marca