Cristiano Ronaldo​ បាននិយាយប្រាប់ការសែតរបស់បារាំងថា ខ្លួនចាកចេញពី Real Madrid មិនមែនដោយសារតែលុយ ទេ គឺដោយសារប្រធានក្លឹបលោក Florentino Perez មិនយកចិត្តទុកដាក់លើគាត់។

Ronaldo ខ្ញុំចាកចេញពី Real Madrid  មិនមែនដោយសារប្រាក់ទេ
Ronaldo ខ្ញុំចាកចេញពី Real Madrid មិនមែនដោយសារប្រាក់ទេ

ពិតណាស់ក្រោយពីចំណាយពេល 10ជាងជាមួយនឹងក្លឹបនេះដោយជួយក្លឹបឈ្នះពានរង្វាន់ជាច្រើន ហើយក៏សម្រេចចាកចេញទៅលេងនៅទឹកដីអុីតាលីវិញម្ដង Juventus។

លោកបាននិយាយជាមួយទស្សនាវដ្ដី France Football របស់បារាំងថា៖  «ប្រធានក្លឹបលោក Florentino Perez មិនដែលមើលមកខ្ញុំនឹងទំនាក់ទំនងជាមួយខ្ញុំក្រៅពីអាជីវកម្មនោះទេ។ អ្វីដែលគាត់បានប្រាប់ខ្ញុំគាត់មិនដែលនិយាយចេញពីបេះដូងគាត់ទេ»

បានបន្តទៀតថា៖ «ខ្ញុំបានជួយឱ្យក្លឹបរបស់ឈ្នះពានជាច្រើន។ ប្រសិនបើអ្វីៗទាំងអស់មកពីប្រាក់ខ្ញុំនឹងផ្លាស់ទៅប្រទេសចិនពួកគេឱ្យខ្ញុំគុណនឹង5 នឹង Juventus។ ខ្ញុំមិនបានមក ក្លឹប Juventus សម្រាប់លុយនោះទេ។ គឺពួកគេចង់បានខ្ញុំហើយនិយាយដោយចិត្តស្មោះរបស់ពួកគេមកលើខ្ញុំ»

ប្រភព៖ Marca