ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយរឿងរវៀងទំនាក់ទំនងរបស់គាត់ជាមួយនឹងប្រធានក្លឹប Real Madrid លោក Florentino Perez បានធ្វើឱ្យគាត់សោកស្តាយពេលវេលាណាស់ដែរនៅជាមួយក្លឹបនេះអស់រយៈពេល 9ឆ្នាំ។

Ronaldo ខ្ញុំបានចាកចេញពី Real Madrid ដោយសារតែលោក Perez
Ronaldo ខ្ញុំបានចាកចេញពី Real Madrid ដោយសារតែលោក Perez

Ronaldo បានចូលរួមជាមួយ Juventus ក្នុងតម្លៃប្រហែល 100 លានអឺរ៉ូកាលពីខែកក្កដា ដែរបានចាកចេញពីក្លឹបនេះ ក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តសាស្រ្តរបស់ក្លឹបនេះ។

បើតាមសារព៍ត៌មានរបស់ក្លឹបនេះបានបញ្ចាក់ថា គឺខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្គាល់រូបនេះជាអ្នកស្នើសុំក្លឹបឱ្យលក់គាត់ទេ គឺមិនមែនមកពីក្លឹបនោះទេ។ ប៉ុន្តែបើតាមសម្ដីរបស់ Ronaldo ផ្ទាល់ជាមួយសារព៍ត៌មានបាល់ទាត់បារាំងថា៖ «អាកប្បកិរិយារបស់ប្រធានក្លឹបលោក Florentino Perez ចំពោះគាត់បានផ្លាស់ប្តូរច្រើនណាស់មិនដូចពីមុនទេ»

Ronaldo ខ្ញុំបានចាកចេញពី Real Madrid ដោយសារតែលោក Perez
Ronaldo ខ្ញុំបានចាកចេញពី Real Madrid ដោយសារតែលោក Perez

«ខ្ញុំមានអារម្មណ៍ថា នៅក្នុងក្លឹបជាពិសេសពីប្រធានាធិបតីក្លឹបតែម្ដង គាត់មិនយកចិត្តទុកដាក់លើរូបខ្ញុំដូចកាលពីមុនឡើយ។ ក្នុងរយៈពេល 4 ឬ 5 ឆ្នាំដំបូងខ្ញុំមានអារម្មណ៍ថាជាកីឡាករ Cristiano Ronaldo។ ប៉ុន្តែយ៉ូរៗទៅគាត់មិនដែរគិតខ្ញុំជា Ronaldo ទៀតឡើយ។ គឹគាត់មិនចង់និយាយរឿងដដែលជាមួយខ្ញុំទៀត ព្រោះគាត់មិនចង់ឱ្យអ្វីដែរខ្ញុំចង់បាននោះទេ។ ការពិតគឺថាប្រធានាធិបតីក្លឹបលោក Florentino Perez ចង់ឱ្យខ្ញុំនៅបន្តទៀត។ ប៉ុន្តែនៅពេលដំណាលគ្នាគាត់បានប្រាប់ខ្ញុំថាការចាកចេញរបស់ខ្ញុំមិនមែនជាបញ្ហារបស់ក្លឹបទេនោះហើយជាអ្វីដែរគាត់និយាយមិនគិតពីខ្ញុំ«

ប្រភព៖ theguardian