Ronaldo គំរាមទៅ Man UTD ថានឹងចាកចេញពីក្លិបបើលោក Ralf Rangnick ក្លាយជាគ្រូបង្វឹកផ្លូវការ
13 Feb 2022 - 04:47:22 SHARE
សារព័ត៌មាន Daily Star បានចុះផ្សាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងស្វែងរកផ្លូវចាកចេញពីក្លិប Manchester United បើសិនក្រុមនេះសម្រេចតែងតាំងលោក Ralf Rangnick ជាគ្រូបង្វឹកផ្លូវការ។

Rangnick បានចុះកុងត្រាធ្វើគ្រូបណ្ដោះអាសន្នរបស់ Man UTD រហូតដល់ចប់រដូវកាលនិងផ្លាស់ទៅធ្វើជាទីប្រឹក្សាក្លិបចំនួនពីរឆ្នាំបន្ទាប់ពីនេះ ប៉ុន្តែឆ្លងកាត់ការដឹកនាំកន្លងមក គេសង្កេតឃើញថា Man UTD មិនសូវជារីកចម្រើនប៉ុន្មានទេដោយទើបនឹងធ្លាក់ចេញពីពាន FA Cup ក្រោមថ្វីជើង Middlesbrough និងបន្តលេងស្មើ Burnley ១-១ ធ្លាក់មកឈរនៅលេខរៀងទី៦ក្នុងតារាង Premier League វិញ។
ដូច្នេះ Ronaldo មិនពេញចិត្តការដឹកនាំរបស់ Rangnick ទេហើយបើសិន Man UTD ពិតជាតែងតាំងលោកនៅរដូវកាលក្រោយ មែននោះគេនឹងចាកចេញ ដោយសារព័ត៌មានមួយចំនួនបានផ្សាយថា គេបានទាក់ទងទៅភ្នាក់ងារគឺលោក Jorge Mendes ដើម្បីពិភាក្សារឿងអនាគត៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព