តារាឆ្នើម Cristiano Ronaldo បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់។ ខណៈក្រុមនេះនៅសល់ការប្រកួតកម្ដៅសាច់ដុំមួយលើកទៀតជាមួយ អាល់ហ្សេរី នៅថ្ងៃទី7 ដើម្បីត្រៀម World Cup 2018 ដែលពួកគេនឹងបើកឆាកប៉ះ អេស្ប៉ាញ នៅថ្ងៃទី15ខែនេះ។

photo of Cristiano Ronaldo
Cristiano Ronaldo of Portugal

ពិតណាស់ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានចូលរួមហ្វឹកហាត់កាលពីរសៀលថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីរូបគេបានទៅសម្រាកលំហែកាយជាមួយមិត្តស្រីឈ្មោះ Georgina Rodriguez កាលពីសប្តាហ៍មុន នឹងក៏ជាលើកទីបួនរបស់គាត់ដែលលេងក្នុងពាន FIFA World Cup 2018 នៅរុស្ស៊ីនាពេលខាងមុខនេះ។

ការប្រកួតនេះ គឺជាការសំញ៉ែងសាច់ដុំ ដាក់គ្នា រវាងក្រុមទាំងអស់ ខណៈ គ្រូបង្វឹកព័រទុយហ្កាល់ លោក Fernando Santos ចង់ប្រើឳកាសនេះ មើលពីការលេងរបស់កីឡាករខ្លួន ដើម្បីរកមើលជម្រើសចុងក្រោយ ទៅកាន់ FIFA World Cup 2018 នៅរុស្ស៊ីនាពេលខាងមុខ។ ព័រទុយហ្កាល់នៅពូល B ដោយត្រូវជួបជាមួយ អេស្ប៉ាញ ម៉ារុក និងអ៊ីរ៉ង់៕

ប្រភពពី៖ ​Daily Mail