ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ចេញ​សារ​មួយ​នៅ​ក្នុង​ថ្ងៃ​នេះ​ ក្នុង​ន័យ​បណ្ដុះ​ទឹក​ចិត្ត​ និង​កម្លាំង​ចិត្ត​ក្រុម​ Manchester United របស់​ខ្លួន​ឲ្យ​បន្ត​ខិត​ខំ​ ដើម្បី​បន្ត​ក្ដី​ស្រមៃ​ដណ្ដើម​យក​ពាន​ UEFA Champions League។

Cristiano Ronaldo
Cristiano Ronaldo

Ronaldo បាន​សរសេរ​ថា​៖” នៅ​ថ្ងៃ​ស្អែក​ (ម៉ោង​កម្ពុជា) ជា​ថ្ងៃ​មួយ​ដែល​យើង​បាន​រង់​ចាំ​។ នៅ​ក្នុង​ឱកាស​មួយ​នេះ​នឹង​បង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​ពី​មូលហេតុ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ម៉េច​បាន​ជា​ទីលាន​ Old Trafford ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទីលាន​នៃ​ក្ដី​ស្រមៃ​។ យើង​នឹង​បង្កើត​ទស្សនីយភាព​ដ៏​អស្ចារ្យ​ដូច​អ្វី​ដែល​យើង​បាន​ឃើញ​ដូច​ពេល​ប្រកួត​ចុង​ក្រោយ​នៅ​​ទឹកដី​យើង​​លើក​មុន​នេះ​អញ្ចឹង​។ យើង​បន្ត​ក្ដី​ស្រមៃ​ដណ្ដើម​យក​ពាន​ UCL តទៀត​។ យើង​ជា​ Man Utd យើង​នឹង​ធ្វើ​វា​ឲ្យ​បាន​ទាំង​អស់​គ្នា​។ តោះ​យើង​ទៅ​ បិសាច​ក្រហម​ “។

នៅ​ក្នុង​ការ​ប្រកួត​ UCL ជើង​ទី២ តទល់នឹង​ Atletico Madrid ថ្ងៃ​ស្អែក​នេះ​ Rangnick ជឿជាក់​ Ronaldo នឹង​បង្ហាញ​ទម្រង់​លេង​ល្អ​ដូច​កាល​ពី​ប្រកួត​នឹង​ Spurs កន្លង​ទៅ​នេះ​ដែល​អាច​រក​បាន​ ៣គ្រាប់​។

កាល​ពី​ប្រកួត​ជើង​ទី១ នៃ​ការ​ប្រកួត​ខាង​លើ​ Man Utd និង​ Atletico បាន​ត្រឹម​លទ្ធផល​ ១ ទល់នឹង ១ ប៉ុណ្ណោះ​៕